ខេត្តកំពត ៖ លោករដ្ឋលេខាធិការក្រសួងដែនដីនិយាយរឿងផ្លាស់ប្ដូរប្រធានមន្ទីរខ្លះដេកព្រៃស-ខ្លះឡើងទៅភ្នំពេញ លោកឆាន់ សាផាន់ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី-រដ្ឋ មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងប្រាប់អោយដឹងថា លោកសុំសរសើរដល់លោកប្រធានមន្ទីររៀបចំដែនដីខេត្តកែប គឺលោកវ៉ៅ សុខា រាជរដ្ឋាភិបាលបានសម្រេចអោយលោកចូលកាន់តំណែងជាអភិបាលរងខេត្តកែប ហើយចូលកាន់ប្រធានមន្ទីររៀបចំដែនដីខេត្តកែបថ្ ជំនួសលោកវ៉ៅសុខា គឺលោកសុទ្ធ ពុទ្ធិម៉ានីន អតីតអនុប្រធានមន្ទីរដែនដីខេត្តកែប ។
លោករដ្ឋលេខាធិការឆាន់ សាផាន់ បានថ្លែងអោយដឹងបន្តថា ខេត្តកែបប្រធានមន្ទីរនិងអនុប្រធានជាមនុស្សធ្វើការបានល្អ ។ តែខេត្តផ្សេងៗដូចជាប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវបានឃាត់ខ្លួនដេកព្រៃសអស់ហើយ និងប្រធានមន្ទីររៀបចំដែនដីខេត្តកំពត-ខេត្តតាកែវ-ខេត្តកណ្ដាល និងខេត្តផ្សេងទៀត សុទ្ធតែបានឡើងទៅភ្នំពេញ ហើយម្នាក់ៗធ្វើធ្មេញសរស្ញិញ។
លោកឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងដែនដីបានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១៥ មិថុនា នៅអគារប្រជុំសាលាខេត្តកែប ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដីខេត្តកែប ។ គឺលោកសុទ្ធ ពុទ្ធិម៉ានីន អតីតអនុប្រធានមន្ទីរឡើងកាន់មុខតំណែង ជាប្រធានមន្ទីរជំនួសលោកវៅ សុខាចូលកាន់តំណែងអភិបាលរងខេត្តកែប កាលពីពេលថ្មីៗនេះ។ លោកឆាន់ សាផាន់ បានថ្លែងប្រាប់អ្នកចូលរួមមកពីមន្ទីរផ្សេងៗថា លោកប្រធានមន្ទីរដែលទើបតែចូលកាន់តំណែងថ្មី ត្រូវធ្វើអីមួយត្រូវមានការប្រុងប្រយត្ន័អោយបានច្បាស់លាស់ ព្រោះអ្នកប្រឆាំងគេយករឿងដីធ្លីវាយប្រហារមកលើរាជរដ្ឋាភិបាល។
លោកឆាន់ សាផាន់ បានថ្លែង ប្រាប់មន្ត្រីជំនាញ និងអាជ្ញាធរសហការគ្នាពិនិត្យមើលសំណង់ដែលសាងសង់ឬកំពុងសាងសង់ ចៀសវាងបាក់រលំដូចនៅខេត្តព្រះសហនុ និងខេត្តកែបនេះជាលើកទី2 ។ លោកវ៉ៅ សុខាអភិបាលរងខេត្តកែប បានមានប្រសាសន៍ថា នៅមន្ទីររៀបចំដែនដីខេត្តកែប បានទទួលពាក្យបណ្ដឹងចំនួន175ករណី តែដោះស្រាយបានខ្លះ និងកំពុងដោយស្រាយបន្តទៀត និងការចុះបញ្ជីដីធ្លីមានលក្ខណជា
ប្រពន្ធ័និងប្រកាសតំបន់វិនិច្ឆ័យបានចំនួន15ភូមិ នៅសល់3ភូមិទៀត។ លោកវ៉ៅ សុខា ថា នៅឆាំ្ន2021ខាងមុខនេះខេត្តកែបត្រូវបញ្ចាប់ការវាស់វែងដីធ្លីអោយបានរួចរាល់ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ