ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​កាំ​ង​រឹត​បន្តឹង​ម្តងទៀត ដោយសារ​តែ​ខ្លាច​ផ្ទុះ​រលក​កូ​វី​ដ​១៩ លើក​ទី​២

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​បិទ​ទីផ្សារ​ស្បៀងអាហារ​ចំនួន​ពីរ នៅ​ទីក្រុង​ប៉េ​កាំ​ង និង​បាន​ហាមឃាត់​ទេសចរណ៍​មិន​ឱ្យ​ចូល​ទៅ​ក្នុង​រដ្ឋធានី បន្ទាប់​ពី​មាន​ករណី​​ថ្មី​បាន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​រលក​ទី​២​។ មន្ត្រី​ផ្លូវការ​មួយ​ដែល​គ្រប់គ្រង​ស្រុក​ហ្វុ​ង​តា​យ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​បិទ​ទីផ្សារ​ស្បៀងអាហារ​ចំនួន​ពីរ នៅ​ទីក្រុង​ប៉េ​កាំ​ង និង​បាន​ហាមឃាត់​ទេសចរណ៍​មិន​ឱ្យ​ចូល​ទៅ​ក្នុង​រដ្ឋធានី បន្ទាប់​ពី​មាន​ករណី​​ថ្មី​បាន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​រលក​ទី​២​។

មន្ត្រី​ផ្លូវការ​មួយ​ដែល​គ្រប់គ្រង​ស្រុក​ហ្វុ​ង​តា​យ នៃ​ទីប្រជុំជន​ដែល​មា​នទី​តាំងនៅ​ផ្សារ​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា តំបន់​ទាំងមូល​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​ភាព​មាន​អាសន្ន​។ សហគមន៍​ចំនួន​១១ ត្រូវ​បាន​បិទទ្វារ ហើយ​សាលា​បឋម​សិក្សា​ចំនួន​៣ និង សាលា​មើលថែ​ក្មេង​ៗ​ចំនួន ៦ ក៏​ត្រូវ​បាន​បិទ​ផង​ដែរ​។

ក្រុម​មន្ត្រី​បាន​ធ្វើការ​ស៊ើបអង្កេត បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ចំនួន​៦ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​សុក្រ ដែល​ធ្លាប់​បាន​ទៅ​ផ្សា​របោះ​ដុំ​ក្នុងស្រុក Xinfadi​។ ក្នុង​ចំណោម​មនុស្ស​ចំនួន ៥១៧​នាក់ ដែល​មាន​កម្មករ និង​អតិថិជន​នៅ​ទីផ្សារ ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត ក្នុង​នោះ​មាន​មនុស្ស​ចំនួន ៤៥​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​នេះ បើ​ទោះបីជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​។

ផ្សារ​អាហារ​សមុទ្រ​មួយ ដែល​អ្នកជំងឺ​ម្នាក់​ធ្លាប់​បាន​ចូល ក៏​ត្រូវ​បាន​បិទ​ដែរ​។ អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង បាន​និយាយ​ថា មនុស្ស​ជាង ១​ម៉ឺន​នាក់​ដែល​ចូល​ផ្សារ Xinfadi នឹង​ត្រូវធ្វើ​តេស្ត​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ metro (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ