ព្រៃនប់-ខេត្តព្រះសីហនុ ៖ មន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុបានចេញការបញ្ជាក់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានការយល់ច្រឡំ នាំគ្នាមកជីកយករ៉ែមាសនៅភ្នំមួយកន្លែងក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នោះ សូមឱ្យបញ្ឈប់សកម្មភាពនេះទៅ គិតត្រឹមរសៀលថ្ងៃទី១៣ មិថុនា ដដែល ។
ប្រភពបន្តថា ដោយសារថា វត្ថុនោះ គឺមិនមែនជារ៉ែមាសទេ គឺជាប្រភេទរ៉ែពីរីត ជាបណ្ដុំនៃសមាសធាតុដែក និងស្ពាន់ធ័រ ដែលមានពណ៌ភ្លឺផ្លេក លឿង ឬ ស ស្រដៀងនឹងមាសតែប៉ុណ្ណោះ វាពុំមានសក្ដានុពលសេដ្ឋកិច្ច ឬមានតម្លៃអ្វីសម្រាប់ធ្វើអាជីវកម្មទេ ។ នេះបើយោងតាមFacebookផ្លូវការរបស់មន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយជាសាធារណៈ ។
ក្នុុងនោះ មន្ទីរជំនាញក៏សំណូមពរអោយបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងបានចាត់ទុកសកម្មភាពបែបនេះថា ជាសកម្មភាពខុសច្បាប់ ហើយអាចបង្កឲ្យមានគ្រោះថ្នាក់ដ៏អាយុជីវិតប្រជាពលរដ្ឋដែលចូលទៅជីកកកាយថ្មភ្នំនោះផងដែរ ។ សូមរំលឹកថា ៖ ជារ៉ែមាសឬជាអ្វី? កំពុងផ្អើលនាំគ្នាទៅជីកយក
ចែករំលែកព័តមាននេះ