ប្រទេសវៀតណាម ៖ តាមប្រភពព័ត៌មាន Vietnam News បានឱ្យដឹងថា យោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារ និងត្រួតពិនិត្យជំងឺកូវីដ១៩ បានឱ្យដឹងថា វៀតណាមមិនមានករណីឆ្លងថ្មីក្នុងសហគមន៍រយៈពេល៥០ថ្ងៃជាប់ៗគ្នាមកហើយ នេះគិតត្រឹមថ្ងៃសុក្រព្រឹកនេះ។
ចំនួនសរុបនៃករណីឆ្លងថ្មីនៅតែមានចំនួន៣២៨ករណីដដែល ដែល១៨៨ករណីគឺជាករណីនាំចូលពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ក្រោយពីចូលមកដល់ប្រទេសវៀតណាម។
ក្នុងចំណោមអ្នកជំងឺទាំងអស់មាន៣០២នាក់ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា មានជំងឺកូវីដ១៩ ដែលស្មើនឹង ៩២.១% នៃករណីទាំងអស់។ មានករណីសកម្ម ២៦ករណី ដែលមាន៧នាក់ធ្វើតេស្តរកកូវីដ១៩ អវិជ្ជមានដោយកំហុសបច្ចេកទេសម្តង និង៧នាក់ទៀត ត្រូវធ្វើតេស្តលើសពី២ដង ទម្រាំអាចឃើញថា ពិតជាមានកូវីដ១៩មែន។
មានមនុស្សជាង ៨,១៤០នាក់ កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកទូទាំងប្រទេស។ ក្នុងនោះមានចំនួន ៨៣នាក់ នៅមន្ទីរពេទ្យ ៦,៩៦៤នាក់នៅកន្លែងរដ្ឋចាត់តាំង និង ១,០៩៦នាក់នៅកន្លែងស្នាក់នៅដាច់ដោយឡែក៕ ដកស្រង់ចេញពីវេបសាយ ៖ vietnamnews (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ