ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំណត់​យក​ថ្ងៃ​ទី​១ កក្កដា សម្រាប់​​បើក​​ប្រទេស​ទាំងស្រុង​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែកក្កដា…

ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​និយាយ​ថា រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ សម្រាប់​ការ​ដកហូត​ការ​រឹត​បន្តឹង​ប្រទេស ដែល​ប្រើប្រាស់​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ​១៩​។ ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​ធ្វើ​ដំណើរ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ការ​បញ្ចប់​នៃ​ក្រឹត្យ​គ្រាអាសន្ន និង​បម្រាម​គោចរ​ផង​ដែរ​។

អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ លោក​ឧត្តមសេនីយ៍ Somsak Rungsita បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ដក​ការ​រឹត​បន្តឹង​នេះ នឹង​ជា​ការ​បើក​ឡើង​វិញ​នូវ​ប្រទេស​នេះ​។ មន្ត្រី នឹង​ត្រៀម​វិធានការ​សម្រាប់​ការ​បើក​ឡើង​វិញ​នៅ​ខែ​ក្រោយ​។

លោក​បាន​និយាយ​ថា ៖ «​អាជ្ញាធរ​នឹង​មានការ​ពិភាក្សា​យ៉ាង​ម៉ឺងម៉ាត់ ពីព្រោះ​បន្ទាប់​ពី​ក្រឹត្យ​គ្រាអាសន្ន​បញ្ចប់​ច្បាប់​ផ្សេង​ទៀត​នឹង​ត្រូវ​ប្រើ​ជំនួស​វិញ​។ កិច្ច​សហប្រតិបត្តិការ​របស់​ប្រជាជន គឺ​សំខាន់​ណាស់​។ បញ្ហា​នេះ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ម៉ាស់ ការ​រក្សា​គម្លាត​សង្គម ការ​លាងដៃ​និង​សកម្មភាព​ដែល​មាន​កំណត់​។ ដរាបណា​ជំងឺ​នេះ​កំពុង​រាលដាល​ពាសពេញ​ពិភពលោក យើង​នឹង​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​វា​មួយ​រយៈ​សិន​»​។

លោក Tewan Liptapallop រដ្ឋមន្ត្រី​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា រោងកុន​នឹង​មិន​ទាន់​បើក​ដំណើរការ​ឡើង​វិញ​ទេ ពីព្រោះ​ប្រតិបត្តិ​ករ​បាន​និយាយ​ថា មិន​មាន​ខ្សែភាពយន្ត​ថ្មី​ទេ​ក្នុងអំឡុងពេល​នេះ​។ ដោយឡែក ផ្សារ​ទំនើប កន្លែង​ហាត់ប្រាណ ភោជនីយដ្ឋាន និង​កន្លែង​ផ្សេង​ៗ​ទៀត មានការ​បើក​ឡើង​វិញ ជាមួយនឹង​គោលការណ៍​រក្សា​អនាម័យ និង​សុវត្ថិភាព​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ