អតីតកីឡាកាសម្នាក់បាត់ខ្លួន ក្រោយចុះទៅជួយកូនលង់ទឹកសមុទ្រ
សហរដ្ឋអាមេរិក ៖ លោក Shad Gaspard អតីតអ្នកកីឡាកាស WWE ត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅឯឆ្នេរសមុទ្រ Venice…
សហរដ្ឋអាមេរិក ៖ លោក Shad Gaspard អតីតអ្នកកីឡាកាស WWE ត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅឯឆ្នេរសមុទ្រ Venice…
សហរដ្ឋអាមេរិក ៖ លោក Shad Gaspard អតីតអ្នកកីឡាកាស WWE ត្រូវបានរាយការណ៍ថា បានបាត់ខ្លួននៅឯឆ្នេរសមុទ្រ Venice ក្នុងទីក្រុង Los Angeles កាលពីចុងសប្តាហ៍ បន្ទាប់ពីព្យាយាមហែលទៅជួយកូនប្រុសដែលលង់ទឹកសមុទ្រ ។
តាមរបាយការណ៍បានឲ្យដឹងថាលោក Shad Gaspard វ័យ ៣៩ឆ្នាំបានព្យាយាមហែលទៅជួយកូនប្រុសរបស់ខ្លួន អំឡុងពេលមានរលកដ៏ធំបោកបក់យ៉ាងខ្លាំង ។ មុនពេលក្រុមឆ្មាំការពារសមុទ្របានទៅជួយសង្គ្រោះ ដោយបានជួយកូនប្រុសរបស់លោក ឡើងមកលើគោកវិញដោយសុវត្ថិភាព ប៉ុន្តែ Gaspar ត្រូវបានក្រុមឆ្មាំរាយការណ៍ថា បានបាត់ខ្លួនពុំអាចរកឃើញ ពេលពួកគេត្រឡប់ទៅជួយសង្គ្រោះរូបលោកវិញ ។
រហូតមកទល់ពេលនេះ នៅមិនមានតម្រុយណាមួយ ក្នុងកិច្ចការស្វែងរក Gaspar នៅឡើយទេ ខណៈដែលសកម្មភាពរុករកកំពុងបន្ត ។ ដោយឡែកនាង Siliana Gaspard ដែលជាភរិយារបស់ Shad Gaspard បានធ្វើការបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង Instagram របស់នាងដោយបានប្រកាសថា ប្រសិនបើនរណាម្នាក់បានឃើញគេ (Shad Gaspard) សូមធ្វើការទូរស័ព្ទទៅកាន់ ៩១១ ឬទំនាក់ទំនងមកកាន់គ្រួសារ ។
សូមរំលឹកថា Shad Gaspard បានចាប់អាជីពជាអ្នកកីឡាកាសនៅក្នុងឆ្នាំ២០០២ ។ រូបលោកត្រូវបានស្គាល់យ៉ាងច្បាស់ក្នុងស្ថាប័ន WWE អំឡុងឆ្នាំ ២០០៨-១០ ដោយបានចាប់ដៃគូជាមួយ JTG បង្កើតបានជាក្រុមដែលមានឈ្មោះថា Cryme Tyme ៕ (ដកស្រង់ចេញពី CNN)
ចែករំលែកព័តមាននេះ