រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានបញ្ជាក់ថាបើចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង អ្នកពាក់ព័ន្ធនានាយកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការទាំងនៅសាលាដំបូងរាជធានី ខេត្ត តាមរយៈរូបភាព «ត្រីងៀតឆ្លៀងពង» នោះនឹងទទួលទោសយ៉ាងម៉ឺងម៉ាត់តាមវិជ្ជាជីៈនិងផ្លូវច្បាប់។
យោងតាមខ្លឹមសារជំនួយស្មារតីស្តីពី «យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត» របស់ក្រសួងយុត្តិធម៌បានលើកឡើងថា ការកកស្ទះសំណុំរឿងបានក្លាយជាបញ្ហាប្រឈមចំពោះមុខ ដែលក្រសួងយុត្តិធម៌ចាំបាច់ត្រូវជួយដោះស្រាយដោយចាត់ទុកការងារនេះជាផ្នែមួយដ៏សំខាន់នៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួន។
គោលបំណងសំខាន់នៃយុទ្ធនាការមានចំនួនពីរគឺ ៖ ១ – ដោះស្រាយការកកស្ទះសំណុំរឿងដែលមាននៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីពន្លឿងការរកយុត្តិធម៌ឲ្យបានឆាប់រហ័ស និងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការផ្តល់សេវាយុត្តិធម៌។ ទី ២ – ចូល រួមចំណែកដោះស្រាយការចង្អៀតណែននៃអ្នកជាប់នៅតាមពន្ធនាគារ។
ប្រភពដដែលបានបញ្ជាក់ថា ដើម្បីធានាបាននូវភាពម៉ឺងម៉ាងត់ សុចរិចភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តយុទ្ធនាការ ក្រសួងយុត្តិធម៌បានដាក់នូវអភិក្រមការងារចំនួនពីរគឺ ៖ ទី១- អភិក្រមទី១.យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះត្រូវអនុវត្តដោយផ្អែកលើមូដ្ឋានច្បាប់ ជាពិសេសចំណាត់ការ និងនីតិវិធីជាធរមាន ។ បន្ថែមលើច្បាប់ និងបទដ្ឋានគតិ យុត្តិដែលមានជាធរមាន ក្រសួងយុត្តិធម៌បានដាក់ចេញសេចក្តីណែនាំផ្នែកច្បាប់ ដើម្បី ធានាដល់ការអនុវត្តអភិក្រមនេះផងដែរ។ អភិក្រមទី២.យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះត្រូវអនុវត្តដោយផ្អែកលើកមូលដ្ឋាន នៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយមិនត្រូវឲ្យមានដាច់ខាតនូវស្ថានភាព «ត្រី ងៀតឆ្លៀតពង»នៅក្នុងយុទ្ធនាគារនេះ។
ប្រភពដដែលបានបញ្ជាក់ថា ផ្នែកលើកអភិក្រមទាំងពីរនេះចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀតដែលបានចូលរួមអនុវត្តយុទ្ធនាការបានត្រឹមត្រូវ នឹងទទួលបានលទ្ធផល និងត្រូវបានកត់ត្រាទុកជាគុណសម្បត្តិការងារ ។
ឯកសារដដែលបានបន្តថា «ប៉ុន្តែ ផ្ទុយមកវិញបើចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្ត ខុសច្បាប់ ឬបាន ឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប «ត្រីងៀតឆ្លៀតពង» នឹងត្រូវកត់ត្រាជាកំហុសដែលនឹងត្រូវឆ្លើយតបយ៉ាងម៉ឹងម៉ាត់ ជាមួយនឹង ការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈទាំងផ្នែកច្បាប់ » ។
ផ្នែកតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌ដែលទទួលបានគិតត្រឹមថ្ងៃ១៤ខែមេសា ឆ្នាំ ២០២០ សាលាដំបូងរាជធានី ខេត្ត មានសំណុំរឿងព្រហ្មទណ្ឌដែលកំពុងចាត់ការ សរុប ចំនួន៣៩១៥២សំណុំរឿង (គ្រឿងញៀនមានចំនួន ៦២៦០សំណុំរឿង ) និងមានអ្នកជាប់ឃុំ សរុប ចំនួូន១២៦៥១នាក់ អ្នកឃុំក្នុងសំណុំរឿងគ្រឿងញៀន៦៩០០នាក់ ។ សំណុំ រឿងត្រូវបានបែបចែកជាដំណាក់ ដូចតទៅ៖ ទី១. ដំណាក់កាលអយ្យកា រមាន ៦៦៩៣ សំណុំរឿង ទី២. សំណាក់ស៊ើបសួរមានចំនួន២០៧៤៧ សំណុំរឿង (ក្នុងនោះ មានសំ ណុំរឿងមានខ្លួនចំនួន៤៣៦៦សំណុំរឿង និងជនត្រូវចោទជាប់ឃុំ៦៨២៨ នាក់ )។ ទី៣. នៅដំណាក់ជំនុំជម្រះ១១៧១២សំណុំរឿង និងមានជនជាប់ចោទជាប់ឃុំចំនួន ៥៨២៣នាក់ ។
ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែសាលាដំបូងរាជធានីភ្នំពេញ សំណុំ រឿងដែលនៅសល់មិនទាន់ចាត់ការរួច ពីឆ្នាំ២០១៩មានរហូតដល់ ១២០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មីមានជាមធ្យម ប្រមាណ៧០០រឿង ទៅ៩០០រឿងក្នុងមួយខែ ដែលធ្វើឲ្យសាលាដំបូងរាជធានីភ្នំពេញក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចដោះស្រាយបាន បញ្ហា នេះដោយខ្លួនឯងនោះទេ ។ សាលាដំបូងមួយចំនួនទៀត នៅតាមបណ្តាខេត្ត ក៏ជួបបញ្ហាប្រ ឈមដូចគ្នានេះដែរ ជាពិសេសខេត្តដែលមានបទល្មើសគ្រឿងញៀនច្រើន៕
ចែករំលែកព័តមាននេះ