រាជធានីភ្នំពេញ ៖ ជាដំណឹងល្អសម្រាប់កម្ពុជាអ្នកជំងឺកូវីដ១៩ ដែលនៅសល់ម្នាក់បានព្យាបាលជាសះស្បើយហើយ ។ នេះបោះយោងតាមក្រសួងសុខាភិបាលចេញផ្សាយព្រឹកនេះ ។
ក្រសួងបានប្រកាសថា រហូតដល់ម៉ោង៨:០០នាទីព្រឹកថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២០ យើងពុំរកឃើញករណីជំងឺ COVID-19 ថ្មីទេ ដែលសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩សរុបចំនួន១២២ករណីដដែល ហើយក៏បានជាសះស្បើយអស់ហើយដែរ ដោយព្រឹកនេះមានករណីជាសះស្បើយមួយករណីថ្មីទៀត ដូច្នេះករណីជាសះស្បើយសរុបមានចំនួន១២២នាក់ ។
ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជា ពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ៕
ចែករំលែកព័តមាននេះ