ខេត្តឧត្តរមានជ័យ ៖ គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី១២ ឧសភា នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកមន្ត្រីយោធាចិត្តស្លុយម្នាក់បានរត់គេចខ្លួន បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ហើយបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត ។ ការគេចខ្លួនរបស់ជននេះ គឺនាំយកទាំងកាំភ្លើងអាការ១ដើម និងប្រមាណចំនួន១២០គ្រាប់ផងដែរ ។
សូមរំលឹកថា ជនដៃដល់ខាងលើ មានឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ មានឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើការនៅអង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ។
ប្រភពពីលោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤កងពលធំអន្តរាគមន៍លេខ២ថា មន្ត្រីយោធាឈ្មោះ សឿន កាន់ ដែបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ។
ដូច្នេះ បើបងប្អូនណាបានប្រទះឃើញ សូមជួយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ