ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​អ៊ី​តា​លី កើន​ឡើងជា​ថ្មី​ម្តងទៀត

4 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត ជាមួយនឹង​ការ​បាត់​បង់ជីវិត​ចំនួន ៣៦៩​នាក់​ក្នុង​រយៈពេល…

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ឡើងជា​ថ្មី​ម្តងទៀត ជាមួយនឹង​ការ​បាត់​បង់ជីវិត​ចំនួន ៣៦៩​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មក​។

ប្រទេស​អ៊ី​តា​លី​មាន​ចំនួន​អ្នក​បាត់បង់​ជីវិត​ខ្ពស់​ជាងគេ​លំដាប់​ទី​២ នៅ​អឺរ៉ុប ដែល​នៅ​ពីក្រោយ​ចក្រភព​អង់គ្លេស​។ នៅ​ប្រទេស​អ៊ី​តា​លី មនុស្ស ២៩,៦៨៤ នាក់​បាន​បាត់បង់​ជីវិត ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​របស់​ជម្ងឺ​កូ​វី​ដ​១៩ បាន​ចាប់ផ្តើម​។

វា​ក៏​មានការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី​រាល់ថ្ងៃ​ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ចំនួន ១,៤៤៤​នាក់ ដែល​កើនឡើង ៣៦៩​បន្ថែម ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ​។​ប៉ុន្តែ​ចំនួន​ករណី​សកម្ម​នៅ​ក្នុង​ប្រទេស​បាន​ធ្លាក់​ចុះ​ពី ៩៨,៤៦៧ កាលពី​ម្សិលមិញ​មក ៩១,៥២៨ ថ្ងៃនេះ​។ ការ​ថយ​ចុះ​ចំនួន ៦,៩៣៩​ករណី​គឺ​ភាព​ប្រសើរ​ធំ​បំផុត​មិន​ធ្លាប់​មាន​។

ទោះ​យ៉ាងណា ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​អ៊ី​តា​លី​ព្រមាន​ថា ចំនួន​នៃ​ការ​ធូរស្បើយ​ខ្ពស់ គឺ​ដោយសារ​តែ​ការ​កែសំរួល​ចំនួន និង​ករណី​ខ្លះ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​មកនេះ​។ ចំនួន​ករណី​សរុប​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី​រួម​ទាំង​ការ​បាត់​បង់ជីវិត និង​ការ​ជា​សះស្បើយ​មាន​ចំនួន ២១៤,៤៥៧​​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ