ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កូ​វី​ដ​១៩ សាលា​គុន​បង្រៀន​សិស្ស​ប្រើ​ពងស្វាស​យោល​ដុំឥដ្ឋ​ ដើម្បី​សុខ​ភាព​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ បន្ទាប់​ពី​ការ​បិទ​ប្រទេស​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន សាលា​ក្បាច់គុន​កុង​ហ្វូ បាន​បើក​ឡើង​វិញ​នៅ​ខេត្ត​សាន​ដុ​ង ដោយ​បង្រៀន​សិស្ស​ពី​វី​ធី​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ ដោយ​ប្រើប្រាស់​ពងស្វាស​យោល​ដុំឥដ្ឋ​ធ្ងន់​ៗ ទៅ​វិញ​ទៅ​មក​។ សាលា​នេះ​គ្រប់គ្រង​ដោយ…

ប្រទេស​ចិន ៖ បន្ទាប់​ពី​ការ​បិទ​ប្រទេស​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន សាលា​ក្បាច់គុន​កុង​ហ្វូ បាន​បើក​ឡើង​វិញ​នៅ​ខេត្ត​សាន​ដុ​ង ដោយ​បង្រៀន​សិស្ស​ពី​វី​ធី​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ ដោយ​ប្រើប្រាស់​ពងស្វាស​យោល​ដុំឥដ្ឋ​ធ្ងន់​ៗ ទៅ​វិញ​ទៅ​មក​។

សាលា​នេះ​គ្រប់គ្រង​ដោយ គ្រូ​ក្បាច់គុន​ថៃ​ជី Ye ដែល​កន្លង​មក បាន​ជាប់​ពាន​ជា​ច្រើន​ដង​មក​ហើយ និង​ធ្លាប់​អូស​ឧទ្ធម្ភាគចក្រ​ដោយ​ប្រើប្រាស់​លិង្គ បាន​ចម្ងាយ​១០​ម៉ែត្រ​។ លោកគ្រូ Ye និយាយ​អំពី​លិង្គ​របស់​គាត់​ថា​៖ «​នេះ​ជា​ប្រភេទ​ក្បាច់គុន​ចិន​បុរាណ​។ វា​មាន​ប្រវត្តិ​ជាង ១០០០​ឆ្នាំ​។ កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ត្រូវ​បាន​ធ្លាក់​មក​លើ​ខ្ញុំ​»​។

គេ​បានឃើញ​កូនសិស្ស​របស់​លោកគ្រូ​២​នាក់ ដែល​ទំនងជា​សិស្ស​ខ្លាំង​ជាងគេ​ក្នុង​សាលា ដែល​មក​ឈរ​ធ្វើ​គម្រូ​ឱ្យ​អ្នក​ផ្សេង​មើល​។ ការ​ហ្វឹកហាត់​នេះ ត្រូវ​បាន​ចាប់ផ្តើម​ឡើង​វិញ ក្រោយ​ពី​ឈប់​សម្រាក​អស់​រយៈពេល​យ៉ាង​យូរ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​ជឿ​ថា ការ​ហ្វឹកហាត់​បែប​នេះ អាច​ជួយ​ដល់​ប្រព័ន្ធ​ឈាម​រត់ កម្ចាត់​ចោល​សារធាតុពុល​ក្នុង​រាង​កាយ និង​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​ឆាប់​ជា​សះ​ពី​ជំងឺ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​ប្រភព​វី​ដេ​អូ ៖ South China Morning Post) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ