ឥណ្ឌូនេស៊ីផលិតថ្នាំប្រឆាំងគ្រុនចាញ់ Chloroquine ដើម្បីទប់ទល់នឹងកូវីដ១៩
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី Joko Jokowi Widodo បានមានប្រសាសន៍ ថ្ងៃច័ន្ទ ទី២៣ ខែមីនា…
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី Joko Jokowi Widodo បានមានប្រសាសន៍ ថ្ងៃច័ន្ទ ទី២៣ ខែមីនា…
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី Joko Jokowi Widodo បានមានប្រសាសន៍ ថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌូនេស៊ី ប្រាកដប្រជាលើការផ្គត់ផ្គង់ថ្នាំ Chloroquine ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ កំពុងតែត្រូវបានសាកល្បងជាទម្រង់នៃការព្យាបាលដែលអាចធ្វើទៅបានសម្រាប់កូវីដ១៩ ខណៈដែលប្រទេសជាច្រើនកំពុងស្តុកទុកថ្នាំ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺនេះ។
លោក Jokowi បានមានប្រសាសន៍ថា ក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋ ឈ្មោះ PT Kimia Farma បានផលិតថ្នាំនេះ ដែលត្រូវបានចម្រាញ់ចេញពីមែកឈើ Cinchona ដែលជារុក្ខជាតិសម្បូរនៅក្នុងប្រទេស។
លោកបានបន្តថា៖ «មិនមានវិធីព្យាបាល និងការកំចាត់ជំងឺកូវីដ១៩នៅឡើយទេ។ ប៉ុន្តែបើតាមបទពិសោធន៍ពីប្រទេសផ្សេងៗ ថ្នាំ Chloroquine អាចជួយឱ្យអ្នកជំងឺឱ្យជាពីជំងឺនេះ។ ថ្នាំនេះនឹងមិនមាននៅតាមហាងលក់ថ្នាំនោះទេ ព្រោះវាអាចចេញឱ្យប្រើបានទាល់តែមានវេជ្ជបញ្ជា»។
លោកបានអះអាងថា រដ្ឋាភិបាលបានធានាថានឹងមាន ថ្នាំគ្រាប់ Chloroquine ចំនួន ៣លានគ្រាប់ ដែលអាចរកបាននៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា ថ្នាំគ្រុនចាញ់នេះ នៅតែស្ថិតក្រោមការសាកល្បងព្យាបាលនៅអង្គការសុខភាពពិភពលោក (WHO) រួមជាមួយថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Avigan។ ជាមួយគ្នានេះ គេក៏មានការសាកល្បងលើការប្រើប្រាស់ថ្នាំពន្យាជំងឺអេដស៍២បូកបញ្ចូលគ្នា ដែលមាន Lopinavir និង Ritonavir។ ថ្នាំប្រឆាំងនឹង Ebola ឈ្មោះថា Remdesivir ក៏ត្រូវបានគេធ្វើការសាកល្បងផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ thestar (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ