រាជធានីភ្នំពេញ ៖ កំណើននៃការបាត់បង់ជីវិតមនុស្សនៅជុំវិញពិភពលោក ដោយសារវីរុស Covid-19 បានកើនឡើងដល់ ១៤,៥១២នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ ៣២៩,៩២៤នាក់ហើយដែរដែលនេះ បើតាមការចុះផ្សាយរបស់ South China Morning Post ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
គិតត្រឹមថ្ងៃចន្ទនេះដែរ ប្រទេសចិន និងអ៊ីតាលីឈរ ក្នុងលំដាប់លេខ១ដូចគ្នា នៅលើពិភពលោក គឺចិនឈរលំដាប់លេខ១ ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេដល់ចំនួន ៨១,០៥៤នាក់ និងមនុស្សចំនួន ៣,២៦១នាក់ បានបាត់បង់ជីវិត ហើយអ៊ីតាលីបានឈរលំដាប់លេខ១ នៅលើពិភពលោកដែលមានមនុស្សស្លាប់ច្រើនជាងគេ គឺមានចំនួន ៥,៤៧៦នាក់ ច្រើនជាងចិន ខណៈចំនួនមនុស្សឆ្លងវីរុសនេះ មាន ៥៩,១៣៨នាក់ ។
សូមបញ្ជាក់ជូនថា ខណៈដែលកំណើនមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុស Covid-19 បានកើនឡើងកាន់តែខ្ពស់ចំនួនអ្នកជំងឺវីរុស Covid-19 ដែលបានជាសះស្បើយក៏បានកើនឡើងខ្ពស់ដែរ គឺកើនឡើងដល់ចំនួន ៩៥,០៥២នាក់ហើយ នៅជុំវិញពិភពលោក ៕
ចែករំលែកព័តមាននេះ