ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! សម្ដេច​តេ​ជោ​បញ្ជាក់​ទិញ​លំនៅ​ដ្ឋា​ន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​មិនបាច់​បង់ពន្ធ​ប្រថាប់ត្រា​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ដំណឹង​ដ៏​ល្អ​មួយ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​រស់នៅ​ដែល​មាន​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ប្រដាប់​ត្រា​ឡើយ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​នូវ​ដំណឹង​ដ៏​ល្អ​មួយ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​រស់នៅ​ដែល​មាន​តម្លៃ​ក្រោម ៧ ម៉ឺន​ដុល្លារ មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ប្រដាប់​ត្រា​ឡើយ ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ទិញ​លំនៅ​ដ្ឋា​ន​ទាំងឡាយ​ណា​ដែល​មាន​តម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ គឺជា​ការ​ជួយ​សម្រួល និង​គាំទ្រ​ដល់​វឌ្ឍនភាព​នៃ​វិស័យ​លំនៅ​ដ្ឋា​ន ។

សម្តេច​ក៏​បាន​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​លំនៅ​ដ្ឋា​ន​ទាំងអស់ ជួយ​បញ្ចុះតម្លៃ​លំនៅ​ដ្ឋា​ន​ឱ្យ​ទាប ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «​យើង​ធ្វើ​យ៉ាងនេះ​សំដៅ​ចូលរួម​ជាមួយ​អ្នក​ធ្វើ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​សមរម្យ​ក៏​ដូច​ជា អ្នក​ដែល​មាន​ប្រាក់​មធ្យម​អាច​ទៅ​ទិញ​ផ្ទះ​បាន​ថោក ដោយ​មិន​ចាំបាច់​មានការ​បង់ពន្ធ យើង​លើកលែង​ពន្ធ​ហើយនឹង​លើក​ស្ទួយ​បញ្ហា​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ