រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជាមមាញឹកនឹងការងារខាងក្រៅ និងក្នុងប្រទេសក្តីក៏ឆ្លៀតពេលវាយកូនហ្គោល ។ សម្តេចបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៩ កុម្ភៈនេះយ៉ាងដូច្នេះថា៖«ចំពោះខ្ញុំ ទោះបីមានការងារមមាញឹកនៅក្នុង ឬក្រៅប្រទេសច្រើនយ៉ាងណាក្តី ក៏ខ្ញុំមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំ ដើម្បីសុខភាពល្អរឹងមាំ ។ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់ខ្ញុំកាន់តែខ្លាំងល្អ និងត្រង់ជាងមុន»។
ក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចក៏បានឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យនេះ ខ្ញុំនឹងទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវផងដែរ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ ៕
ចែករំលែកព័តមាននេះ