ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ចេញ​សារ​គាំទ្រ​បាតុករ​នៅ​អុី​រ៉​ង់

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាលពី​ថ្ងៃ​សៅរ៍ បាន​សរសេរ​សារ​គាំទ្រ​នៅ​លើ Twitter…

វ៉ា​ស៊ី​ន​តោន​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump កាលពី​ថ្ងៃ​សៅរ៍ បាន​សរសេរ​សារ​គាំទ្រ​នៅ​លើ Twitter ចំពោះ​ក្រុម​បាតុករ​អ៊ី​រ៉​ង់ ដែល​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តេ​រ៉​ង់​របស់​អ៊ី​រ៉​ង់ បាន​សារភាព​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា ហើយ​បាន​សម្លាប់​មនុស្ស​ទាំងអស់១៧៦​នាក់​នៅ​លើ​យន្តហោះ​។

លោក​ប្រធានាធិបតី Donald Trump សរសេរ​សារ​លើ Twitter ក្នុង​ភាសា​អង់គ្លេស និង ភាសា​ហ្វា​ស៊ី​ថា​៖ «ចំពោះ​ប្រជាជន​ក្លាហានអុីរ៉​ង់​ដែល​មាន​ភាព​អត់ធ្មត់​យូរអង្វែង​៖ ខ្ញុំ​បាន​ឈរ​ជាមួយ​អ្នក​តាំងពី​ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី ហើយ​រដ្ឋបាល​របស់ខ្ញុំ​នឹង​បន្ត​ឈរ​ជាមួយ​អ្នក​។ យើង​កំពុង​តាមដាន​ការ​តវ៉ា​របស់​អ្នក​យ៉ាង​ជិត​ស្និទ្ធ ហើយ​មាន​សេចក្តី​រំភើប​ដោយ​ភាព​ក្លាហាន​របស់​អ្នក» ។

នៅ​ក្នុង​សារ Twitter ដាច់​ដោយឡែក​មួយទៀត លោក​ប្រធានាធិបតី Trump បាន​សរសេរ​ថា​៖ «រដ្ឋាភិ​បាលអុី​រ៉​ង់ ត្រូវ​តែ​អនុញ្ញាត​ឱ្យ​ក្រុម​សិទ្ធិ​មនុស្ស​ត្រួតពិនិត្យ និង​រាយការណ៍​អំពី​ហេតុការណ៍​ពិត​ពី​មូលដ្ឋាន​ស្តី​ពី​ការ​តវ៉ា​ដែល​កំពុង​បន្ត​ដោយ​ប្រជាជន​អុីរ៉​ង់​ ។ មិន​អាច​មានការ​សម្លាប់​រង្គាល​អ្នក​តវ៉ា​ដោយ​សន្តិវិធី​មួយ​ផ្សេង​ទៀត​ទេ ហើយ​ក៏​មិនមែន​ជា​ការ​បិទ​អ៊ីនធឺណិត​ដែ រ​។ ពិភពលោក​កំពុង​ឃ្លាំមើល​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជើងហោះហើរ​អន្ដរជាតិ​អ៊ុយ​ក្រែ​ន​លេខ​៧៥២ បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​តេ​រ៉​ង់​។ ការ​ធ្លាក់​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អុី​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល​នៅ​ឯ​មូលដ្ឋាន​យោធា​អុីរ៉ា​ក់ ដែល​ទុក​ទាហាន​អា​មេ​រិ​ក​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​ក​នៅ​ឯ​ព្រ​លាន​យន្តហោះ Baghdad ដែល​បាន​សម្លាប់​មេ​បញ្ជា​ការ​អ៊ី​រ៉​ង់​លោក Qasem Soleimani៕ (ប្រែសម្រួលដោយ៖ គង់ រិទ្ធិរីណា)

អត្ថបទសរសេរ ដោយ