ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ត្រូវ​បុរស​ជា​អតីត​ប្តី​សង្សារ​របស់ខ្លួន​កា.ប់​ចំក្បាល២កាំ​បិត​ប៉័ង​តោ​ហូរ​ឈាម​ជោគ​ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ត្រូវ​បុរស​​ជា​អតីត​ប្តី​​សង្សាររបស់​​ខ្លួន​កា.ប់​ចំ​​ក្បាល​ផ្នែក​ខាង​ក្រោយ​ចំនួន​២​កាំបិត​ប៉័ុងតោ​បណ្តាល​​ឱ្យ​បែក​ឈាម​ហូរ​ស្រោច​ខ្លួន រួច​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ មិថុនា ២០១៤ នៅ​ផ្ទះ​ជួល​លេខ​៤៤E3 អគារប៊ូឌិញ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ត្រូវ​បុរស​​ជា​អតីត​ប្តី​​សង្សាររបស់​​ខ្លួន​កាប់​ចំ​​ក្បាល​ផ្នែក​ខាង​ក្រោយ​ចំនួន​២​កាំបិត​ប៉័ុងតោ​បណ្តាល​​ឱ្យ​បែក​ឈាម​ហូរ​ស្រោច​ខ្លួន រួច​រត់​គេច​ខ្លួន​បាត់​។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨ មិថុនា ២០១៤ នៅ​ផ្ទះ​ជួល​លេខ​៤៤E3 អគារប៊ូឌិញ ផ្លូវ​សុធារស សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។

ជន​ជាតិ​អាមេរិកដែល​ត្រូវ​គេ​វាយ​បែក​ក្បាល​ឈ្មោះ​ Glover Maurice អាយុ​៣១​ឆ្នាំ ចំណែក​បុរស​ដែល​កាប់​ជន​ជាតិ​អាមេរិក​ឈ្មោះ​អម វិច​សុភា អាយុ​៣៥​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​សង្កាត់ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ រី​ឯ​អតីត​ប្រពន្ធ​ឈ្មោះ​ពិន សាវន អាយុ​២៧​ឆ្នាំ ជា​កម្មករ​ជំនាញ​ដាំ​ដុះ​សួន​ច្បារ និង​រុក្ខ​ជាតិ​ មានទី​លំនៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ប្ញស្សី​កែវ​ ។​

ប្រភព​ព័ត៌​មាន​ពី​ស្ត្រី​ជា​អតីត​ប្រពន្ធ​បាន​ប្រាប់​ថា នាង​ និង​អតីត​ស្វាមី​បាន​រៀប​ការ​ជាមួយ​គ្នា​តាម​ច្បាប់​ និង​រួម​រស់​ជាមួយ​គ្នា​បាន​រយៈ​ពេល​៨​ឆ្នាំ​ បាន​កូន​ប្រុស​ស្រី​៣នាក់​ ដោយ​សារ​តែ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​នាង​ក៏​បាន​លែង​លះ​គ្នា​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ហើយ​ការ​លែង​លះ​គ្នា​នោះ​បាន​ដោះ​ស្រាយ​គ្នា​ត្រឹម​តែ​សាលា​សង្កាត់​ប៉ុណ្ណោះ ដោយ​សំអាង​ថា ពួក​គេ​រៀប​ការ​ហើយ​មិន​បាន​ចុះ​អេតា​ស៊ី​វិល ​ហើយនាង​ទើប​តែ​បាន​ស្គាល់​បុរស​ជា​ជន​ជាតិ​អាមេរិក​ជា​សង្សារ​ និង​រស់​នៅ​ជាមួយ​គ្នា​បាន​រយៈ​ពេល​ជាង​២​ខែ​ប៉ុណ្ណោះ ក៏​កើត​មាន​ហេតុ​ការណ៍​នេះ​តែ​ម្តង​​៕