ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ផឹក​ស្រា​ផ្តិល​វិញ​ត្រូវ​រថយន្ត​កាម៉ារី​​បើក​បុក​របួស​ធ្ងន់​ស្រាល​០៣​នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ បុរស​​ម្នាក់​រង​របួស​ធ្ងន់​និង​ពីរ​នាក់​ទៀត​រង​រង​របួស​ស្រាល ខណះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ផឹក​ស្រា​ផ្តិល​ត្រូវ​រថយន្ត​កាម៉ារី​គូថ​ហើម​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១០​និង​១០​នាទី​យប់​ថ្ងៃ ទី​២៦ ឧសភា ២០១៤​ នៅ​ចំណុច​មុខ​កន្លែង​បញ្ចូល​ហ្គាស​២៤​ម៉ោង តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ជីសាក់ សង្កាត់​ចោម​ចៅ ខណ្ឌ

រាជ​ធានី​ភ្នំ​ពេញ ​៖ បុរស​​ម្នាក់​រង​របួស​ធ្ងន់​និង​ពីរ​នាក់​ទៀត​រង​រង​របួស​ស្រាល ខណះ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ផឹក​ស្រា​ផ្តិល​ត្រូវ​រថយន្ត​កាម៉ារី​គូថ​ហើម​បុក​ចំពី​មុខ​ពេញ​ទំហឹង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១០​និង​១០​នាទី​យប់​ថ្ងៃ ទី​២៦ ឧសភា ២០១៤​ នៅ​ចំណុច​មុខ​កន្លែង​បញ្ចូល​ហ្គាស​២៤​ម៉ោង តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ជីសាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេឃើញ​ជនរង​គ្រោះ​ទាំ​​​​​​​​​​ង​០៣​នាក់​ជិះ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​​នគរបាល 1.1965  និង​មិតត្ត​ភក្តិ​០២​នាក់​ទៀត​ជិះ​ម៉ូតូ​សង់កូរ៉េ ត្រ​ឡប់​មក​ពី​ផឹក​ស្រា​ផ្តិល​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ សហ​ព័ន្ធ័​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុក៏ត្រូវ​បាន​រថយន្ត​កាម៉ារី​គូថ​ហើម​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​​ចេញ​ពី​កន្លែង​បញ្ចូល​ហ្គាស​២៤​ម៉ោង បត់​ឆ្វេង​​មក​បុក​ចំពី​មុខ​ម៉ូតូ​ស្មាស​ដែល​ជិះ​គ្នា​០៣​នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​០២​នាក់ ហើយ​រថយន្តបាន​​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​​បាត់ទៅ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ទេ ហើយ​ជន​រង​គ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​មិត្ត​ភក្តិ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។