ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍​ក្រីក្រអត់​ប្រាក់បង់​ភ្លើងអុជ​ទៀនធ្វើ​ការពេល​យប់

10 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ប៉ុស្ដិ៍នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​សែន​សុខ​ កំពុង​​ជួប​គ្រោះ​ក្រីក្រ​តោក​យ៉ាក​ហៅ​មិន​ឮ​ ព្រោះ​ត្រូវ​ខាង​អគ្គិសនី​ផ្ដាច់​ភ្លើង​២ថ្ងៃ​មក​ហើយ​ ដោយ​សារ​លោក​មេ​ប៉ុស្ដិ៍​អត់មាន​ប្រាក់​បង់​ថ្លៃ​ភ្លើង​ ។​ ករណី​នេះ​ធ្វើ​ឱ្យ​មន្ដ្រី​នគរ​បាល​ក្រោមឱ​វាទ​នាំ​គ្នា​រអ៊ូ​រទាំ​ ដោយ​សារ​ពួក​គាត់​ដេក​ក៏ពុំ​លក់​បក់ក៏មិន​ល្ហើយ​ និង​អុជ​ទៀន​ធ្វើ​ការ​ពេល​យប់​ ពេល​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ និង​សាក​សួរ​ជនសង្ស័យ

​រាជធានីភ្នំពេញ​ ៖ ប៉ុស្ដិ៍នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​ ក្នុង​ខណ្ឌ​សែន​សុខ​ កំពុង​​ជួប​គ្រោះ​ក្រីក្រ​តោក​យ៉ាក​ហៅ​មិន​ឮ​ ព្រោះ​ត្រូវ​ខាង​អគ្គិសនី​ផ្ដាច់​ភ្លើង​២ថ្ងៃ​មក​ហើយ​ ដោយ​សារ​លោក​មេ​ប៉ុស្ដិ៍​អត់មាន​ប្រាក់​បង់​ថ្លៃ​ភ្លើង​ ។​ ករណី​នេះ​ធ្វើ​ឱ្យ​មន្ដ្រី​នគរ​បាល​ក្រោមឱ​វាទ​នាំ​គ្នា​រអ៊ូ​រទាំ​ ដោយ​សារ​ពួក​គាត់​ដេក​ក៏ពុំ​លក់​បក់ក៏មិន​ល្ហើយ​ និង​អុជ​ទៀន​ធ្វើ​ការ​ពេល​យប់​ ពេល​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ និង​សាក​សួរ​ជនសង្ស័យ​ ដែល​នេះ​ពិត​ជា​លំបាក​វេទនា​បំផុត​មែន​ ។​

មន្ដ្រី​នគរ​បាល​ប៉ុស្ដិ៍ទឹក​ថ្លា​ បាន​ឱ្យ​ដឹង​ថា​ ប៉ុស្ដិ៍​រដ្ឋបាលទឹក​ថ្លា​ ជា​ប៉ុស្ដិ៍នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ មិនសម​ណា​លំបាក​ដោយ​ការ​អត់ភ្លើង​អគ្គិស​នី​ប្រើប្រាស់​ខុស​ពី​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋបាល​ដទៃ​នោះ​ទេ​ សូម្បី​តែ​ប៉ុស្ដិ៍​នគរ​បាល​នៅ​តាម​ជន​បទ​ក៏​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ដែរ​ កម្ម​ក្រាស់​អី​តែ​ប៉ុស្ដិ៍​ទឹក​ថ្លា​អត់ភ្លើង​ប្រើ​ ។ មន្ដ្រី​រូប​នោះ​បន្ដ​ថា​ មូល​ហេតុ​ដែល​ខាង​អគ្គិសនី​ផ្ដាច់​ភ្លើង​ដោយ​សារ​តែ​ប៉ុស្ដិ៍​គ្មាន​លុយ​បង់​ថ្លៃ​ភ្លើង​ទើប​គេ​ផ្ដាច់​ ។ ទោះ​បី​ជា​យ៉ាង​ណា​  មន្ដ្រី​នគរ​បាល​ខ្លះ​បញ្ជាក់​ថា​ កន្លង​មក​ប្រជា​ពល​រដ្ឋ​ពឹង​ឱ្យ​ជួយ​ធ្វើ​សៀវភៅ​គ្រួសារ​ ឬ​ឯកសារ​ផ្សេងៗ​តែង​តែ​ជូន​សេវា​ខ្លះ​ដែរ​ តែ​មេ​ប៉ុស្ដិ៍​មិន​បាន​គិត​គូរ​សន្សំ​ទុក​ ទើប​រង​កម្ម​បែប​នេះ​ ។​

អ្វីដែល​ចាប់​អារម្មណ៍​នៅ​ពេល​ល្ងាច​ និង​យប់​ថ្ងៃ​ទី​៣០ មេសា​ ពេលដែល​ប្រជា​ពលរដ្ឋ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ដ​បន្ទាប់​ និង​បាន​ចាប់​ជន​សង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ប្រគល់​ឱ្យ​នគរ​បាល​ គឺ​មន្ដ្រី​នគរ​បាល​ប៉ុស្ដិ៍​ទឹក​ថ្លា​ បាន​អុជ​ទៀន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ និង​សាក​សួរ​ជន​សង្ស័យ​យ៉ាង​វេទនា​បំផុត​ ។​ តាម​ពិត​ អគ្គិសនី​អត់​ខ្វះ​ចរន្ដ​ទេ​ វាខ្វះ​តែ​ប្រាក់​បង់​ថ្លៃ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​ ។​ កូន​ប៉ូលិស​តូចៗ​ប្រាប់​កោះ​សន្ដិភាព​ខ្សឹបៗ​ថា​ ប្រាក់​បាន​ចូល​ខ្លះៗ​ដែរ​ ប៉ុន្ដែ​វា​រអិល​ហួស​ពី​ប៉ុស្ដិ៍​ ទើប​សម្បក​ប៉ុស្ដិ៍​ធ្លាក់​ខ្លួន​ក្រី​ក្រ​កំសត់​បែប​នេះ​ ៕ ​