ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យម្នាក់ពីប​ទប្រើហិ.ង្សា បញ្ជូនទៅ​កាន់តុលា​ការ

10 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​វ៉ៃ​​ក្បាល​ជន​រង​គ្រោះ​​ម្នាក់​មួយ​ដប​ស្រា​ បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​ ស​ស្រាក់​ស្រោច​ពេញ​ខ្លួន កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣​មេសា នៅ​ចំណុច​អូរ​ព្រំ​ដែន ខាង​លិច​កាស៊ី​ណូ​ផ្កាយ​ប្រាំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​មួយ សង្កាត់​ប៉ោយ​

ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ ធ្វើ​ការ​ចាប់​ខ្លួន​បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​វ៉ៃ​​ក្បាល​ជន​រង​គ្រោះ​​ម្នាក់​មួយ​ដប​ស្រា​ បណ្តាល​ឱ្យ​បែក​ក្បាល​ហូរ​ឈាម​ ស​ស្រាក់​ស្រោច​ពេញ​ខ្លួន កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣​មេសា នៅ​ចំណុច​អូរ​ព្រំ​ដែន ខាង​លិច​កាស៊ី​ណូ​ផ្កាយ​ប្រាំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត។

ជនសង្ស័យ​ឈ្មោះ ពោង​មិះ ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត។

លោក ហម​ មុត​ មេ​បញ្ជាកា​កង​រាជ​អាវុធ​ហត្ថ​ ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់ឱ្យ​ដឹង​ថា​ មុន​និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នេះ​ គឺ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​ និង​តាម​បទ​បញ្ជា​របស់​លោក​មេ​បញ្ជាកា​កង​រាជ​អាវុធ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ ទើប​នៅ​រសៀល​ម៉ោង ២ ថ្ងៃ ទី​១៩ មេសា ២០១៤​ ឃាត់ខ្លួន​ជនសង្ស័យ​​បាន នៅ​ចំណុច​ផ្សារ​រ៉ា​ ក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខណះ​ជន​សង្ស័យ​រត់​គេច​ខ្លួន​មួយ​រយះ។

លោក​មេ​បញ្ជាកា​ បាន​បន្ត​ថា ករណី​ខាង​លើ​នេះ​ គឺ​ជា​រឿង​គុំនុំចាស់​ ដែល​ផ្តើម​ចេញ​ពី​ទំនាស់​ពាក្យ​សម្តី​បន្តិច​បន្តួច​ប៉ុណ្ណោះ​រហូត​ដល់​ប្រើ​អំពើហិង្សា ដោយ​វ៉ៃ​ក្បាល​ជន​រង​គ្រោះ​មួយ​ដប​ស្រា​ រហូត​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ក្រោយ​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប្រ​ព្រិត្ត​ដូចការ​​ចោទ​ប្រ​កាន់​​ ប្រា​កដ​មែន ពី​ព្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​នា​ពេល​កន្លង​មក​។ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ ដូច្នោះ​ជន​សង្ស័យ​​ត្រូវ​បាន​កសាង​សុំនុំរឿង​បញ្ជូន​ទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចាត់​ការ​តាមនិតិវិធីច្បាប់។