ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន ​អញ្ជើញទៅ​បំពេញទស្សន​កិច្ចផ្លូវការ​នៅអាស៊ែបៃហ្សង់​ និង ​បេឡារុស

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ តបតាមការ​អញ្ជើញ​របស់នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់​ និង ​សាធារណរដ្ឋ​បេឡារុស ​នៅព្រឹកថ្ងៃទី២០​ មេសា ​២០១៤ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រកម្ពុជា​ បានអញ្ជើញ​ដឹកនំា​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​អាស៊ែបៃហ្សង់ ​និង​ សាធារណរដ្ឋ​បេឡារុស ។

យោងតាម​សេចក្តីជូន​ព័ត៌មាន​របស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការអ​ន្តរជាតិ​បានបញ្ជាក់ឲ្យដឹងថា​ អំឡុងពេលទស្សនកិច្ច​នៅសាធារណរដ្ឋ​អាស៊ែបៃហ្សង់ ​ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៣​ មេសា ​សម្តេច​

រាជធានីភ្នំពេញ ​៖ តបតាមការ​អញ្ជើញ​របស់នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់​ និង ​សាធារណរដ្ឋ​បេឡារុស ​នៅព្រឹកថ្ងៃទី២០​ មេសា ​២០១៤ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រកម្ពុជា​ បានអញ្ជើញ​ដឹកនំា​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋ​អាស៊ែបៃហ្សង់ ​និង​ សាធារណរដ្ឋ​បេឡារុស ។

យោងតាម​សេចក្តីជូន​ព័ត៌មាន​របស់ក្រសួងការបរទេស​និង​សហប្រតិបត្តិការអ​ន្តរជាតិ​បានបញ្ជាក់ឲ្យដឹងថា​ អំឡុងពេលទស្សនកិច្ច​នៅសាធារណរដ្ឋ​អាស៊ែបៃហ្សង់ ​ពីថ្ងៃទី២១​ ដល់ថ្ងៃទី២៣​ មេសា ​សម្តេច​តេជោ ​ហ៊ុន សែន​ នឹងជួប​សម្តែងការ​គួរសម​ជាមួយលោក​ អ៊ីលហាម​ អាលីយេវ​ ប្រធានាធិបតី​នៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់​ លោក អុកតៃ អាសាដូវ​ ប្រធានរដ្ឋសភា​ នឹងជួបពិភាក្សា​​ទ្វេភាគី​ជាមួយ​លោក​ ​អាធ័រ ​រ៉ាស៊ី​ ហ្សាដ​ នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​អាស៊ែបៃហ្សង់​ ។ បន្ទាប់មកនឹង​មានការចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគយល់គ្នា ​ស្តីពីការបង្កើត​កិច្ចពិគ្រោះយោបល់​ទ្វេភាគី ។

ដោយឡែក​នៅសាធារណរដ្ឋ​បេឡារុស ​ពីថ្ងៃទី២៣ ​ដល់ថ្ងៃទី២៥ ​មេសា​ សម្តេចតេជោ ​ហ៊ុន សែន ​នឹងជួបសម្តែង​ការគួរសម​ជាមួយលោក ​អាឡិចសាន់ឌ័រ ​លូកាសិនកូ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បេឡារុស ​លោក អាន់ណាតូលី​ រូប៊ីននូវ ​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋសភាជាតិ​ និងជួបពិភាក្សា​ទ្វេភាគី​ជាមួយលោក​ មីខាយ​ មីយ៉ាស​ កូវិច​ នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​បេឡារុស ។

សេចក្តីជូនព័ត៌មាន​ដដែល​ក៏បានបញ្ជាក់​បន្ថែមទៀតថា​ អំឡុងពេល​ទស្សនកិច្ច​នៅសាធារណរដ្ឋ​បេឡារុសនោះដែរ​ នាយករដ្ឋមន្រ្តី​នៃប្រទេសទំាងពីរ​នឹងធ្វើជាសាក្សី​ក្នុងពិធីចុះហត្ថលេខា​លើឯកសារ​ចំនួន០៩ ​រួមមាន៖

០១-កិច្ចព្រមព្រៀង​រវាងក្រសួង​សុខាភិបាល​នៃប្រទេសទំាងពីរ​ ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យ​សុខភាពសាធារណៈ ។

០២-កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាងក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម​កម្ពុជា​ និងក្រសួង​ឧស្សាហកម្ម​បេឡារុស ។

០៣-កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួងរ៉ែ និងឋាមពលកម្ពុជា និងក្រសួង​ឧស្សាហកម្ម​បេឡារុស ។

០៤-កិច្ចព្រមព្រៀង​ ស្តីពីកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម ​និង ​សេដ្ឋកិច្ច ។

០៥-កិច្ចព្រមព្រៀង​ ស្តីពីការ​ជំរុញ​និងការការពារ​ ការវិនិយោគ​ទៅវិញទៅមក ។

០៦-កិច្ចព្រមព្រៀង ​ស្តីពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​យោធា ។

០៧-អនុស្សរណៈ​នៃការយោគយល់គ្នា​ស្តីពីការបង្កើត​ទំនាក់ទំនង​មិត្តភាព ​និង ​កិច្ចសហប្រតិបត្តិការ​រវាងរាជធានីភ្នំពេញ​ និង ទីក្រុងមិណស្ត៏ ។

០៨-អនុស្សរណៈ​នៃការយោគយល់គ្នា​រវាង​ធនាគារជាតិ​នៃប្រទេស​ទំាងពីរ ។

០៩-អនុស្សរណៈ​នៃការយោគយល់គ្នា ​ស្តីពីកិច្ច​សហប្រតិបត្តិការ​លើវិស័យ​កសិកម្ម ៕