ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​០៤​នាក់​ធ្វើ​សកម្ម​ភាព​ប្លន់​កាបូប​ពីនារី​ម្នាក់​បាន​សម្រេច​ជិះ​គេច​ខ្លួន​ដោយ​សុវត្តិភាព

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ ត្រូវ​បាន​សង្ស័យមាន​គ្នា​​០៤​នាក់ ​ជិះ​ម៉ូតូ​០២​គ្រឿង​ ធ្វើ​សកម្មភាព​ប្លន់​កាបូប ដែល​ក្នុង​នោះ​មា​ន​ ប៉ាស្ព័រមួយ ទូរសព្ទ័​ដៃ NOKAI ចំនួន​០២គ្រឿង និង​លុយ​ចំនួន ២០០ ដុល្លាបាន​ សម្រេចជិះ​គេច​ខ្លួន​ដោយ​សុវត្តិភាព។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​ ម៉ោង ១និង​២០​នាទី រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី ០៩ មេសា ២០១៤ នៅចំណុច

រាជធានី​ភ្នំពេញ ៖ នារី​​ម្នាក់​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​ ត្រូវ​បាន​ជនសង្ស័យមាន​គ្នា​​០៤​នាក់ ​ជិះ​ម៉ូតូ​០២​គ្រឿង​ ធ្វើ​សកម្មភាព​ប្លន់​កាបូប ដែល​ក្នុង​នោះ​មា​ន​ ប៉ាស្ព័រមួយ ទូរសព្ទ័​ដៃ NOKAI ចំនួន​០២គ្រឿង និង​លុយ​ចំនួន ២០០ ដុល្លាបាន​ សម្រេចជិះ​គេច​ខ្លួន​ដោយ​សុវត្តិភាព។​ហេតុការណ៏​នេះ​កើត​ឡើង​នៅ​ ម៉ោង ១និង​២០​នាទី រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី ០៩  មេសា ២០១៤ នៅចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ក្បែរ​របង​ សា​លា​បឋមសិក្សា​ចំរើន​ផល ស្ថិត​នៅ​ក្នុងភូមិចំរើន​ផល សង្កាត់បឹង​ទពុន ខណ្ឌ​មាន​ជ័យ​។

ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ រងគ្រោះ​ជិះ​ម៉ូតូ​គុប៩០ ជ្រុង​ ពាក់​ស្លាក​លេខ​​ទ.3879  ជិះ​តែ​ម្នាក់​ឯង ធ្វើ​ដំណើរ​តាមផ្លូវ​ បេតុង ស្រាប់តែ​មក​ដល់​កន្លែង​កើយហេតុ ក៏​មា​ជន​សង្ស័មាន​គ្នា​០៤​នាក់ជិះ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គីនិច ០២​គ្រឿង ធ្វើសកម្មភាព ប្លន់ដោយ​ធាក់​ម៉ូតូ ផ្តួល បើ​ស្រែក​និង​វាយ ។ពេល​ប្លន់ បាន​សម្រេច​ហើយ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូគេច បាត់ដោយ សុវត្តិភាព។

ក្រោយ​ពេល​កើត​ហេតុ សមត្ថ​កិច្ច​បាន់​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​ផង​ដែរ។