ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​ក្រុងហុ​ងកុង​​​មួយ​ប្រទះ​ឃើញ​​បំណែក​ធំ​ៗ​ក្នុង​សមុទ្រ​

10 ឆ្នាំ មុន

​​ប្រទេស​វៀត​ណាម​​និយាយ​ថា ​បំណែក​ធំ​ៗ​ត្រូវ​បានគេ​ប្រទះ​ឃើញ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​បា​វៀងវង់​​តាវ ​ភាគ​ខាង​ត្បូង​​ប្រទេស​នេះ​កាល​ពី​យប់​ថ្ងៃ​ទី​១០ ​មីនា ​។ ​យោង​តាម​គណ​ៈ​កម្មា​ធិការ​ជាតិ​វៀត​ណាម​​​​​ទទួល​បន្ទុក​​​តាម​រុក​រក​​ និង​ជួួ​យ​សង្គ្រោះ​​ថា​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ មីនា ​ផ្នែក​គ្រប់​គ្រង​ការ​​ហោះ​ហើរ​តាម​អាកាស​របស់​​​ហុងកុង​បាន​រាយ​ការណ៍​​ប្រាប់ថា ​យន្តហោះ​ពាណិជ្ជ​កម្ម​​មួយ​គ្រឿង​​របស់​ក្រុង​ហុង

​​ប្រទេស​វៀត​ណាម​​និយាយ​ថា ​បំណែក​ធំ​ៗ​ត្រូវ​បានគេ​ប្រទះ​ឃើញ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​បា​វៀងវង់​​តាវ ​ភាគ​ខាង​ត្បូង​​ប្រទេស​នេះ​កាល​ពី​យប់​ថ្ងៃ​ទី​១០ ​មីនា ​។ ​យោង​តាម​គណ​ៈ​កម្មា​ធិការ​ជាតិ​វៀត​ណាម​​​​​ទទួល​បន្ទុក​​​តាម​រុក​រក​​ និង​ជួួ​យ​សង្គ្រោះ​​ថា​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ មីនា ​ផ្នែក​គ្រប់​គ្រង​ការ​​ហោះ​ហើរ​តាម​អាកាស​របស់​​​ហុងកុង​បាន​រាយ​ការណ៍​​ប្រាប់ថា ​យន្តហោះ​ពាណិជ្ជ​កម្ម​​មួយ​គ្រឿង​​របស់​ក្រុង​ហុង​កុង​បាន​ប្រទះ​ឃើញ​​បំណែក​​ធំ​ៗ​​ជា​ច្រើ​ន​ក្នុង​ទឹក​សមុទ្រ​​ត្រង់​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូ​ម៉ែត្រ ​ភាគ​អាគ្នេយ៍​CAP O CAP ​ខេត្ត​បា​រៀងវង់​​តាវ ។ ​

​លោក​LE VAN CHIEN ​​នាយក​​នៃ​អាជ្ញា​ធរ​កំពង់​ផែ​វង់​តាវ ​ថ្លែង​ប្រាប់​កាសែត​​វៀត​ណាម​VN EXPRESS ថា ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ត្រូវ​បាន​​ធ្វើ​ដើម្បី​​តាម​រក​​បំណែក​ទាំង​នោះ ​ហើយ​ចង់​​ដឹង​ថា​តើ​​វា​ជា​​បំណែក​​យន្តហោះ​ជើង​ហោះ​ហើរ​​MH370 ប្រាកដ​មែន ឬ​យ៉ាងណា ​។ ​ដោ​យសារ​​មាន​នាវា​​នេសាទ​យ៉ាង​ច្រើន​​នៅ​តំបន់​​នោះ ​អាជ្ញាធរ​​​កំពង​់​ផែ​វង់​តាវ​​បាន​ស្នើ​ដល់​កង​ឆ្នាំ​ឆ្នេរ​សមុទ្រ​​ នាវា​ផ្សេងៗ​​ និង​បណ្តា​នាវា​​នេសាទ​​ឱ្យ​រួម​សហការ​​គ្នា​ជួយ​រក​បំណែក​ទាំង​នេះ ​។ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​កំពង់​ផែ​វង់​តាវ ​និយាយ​ថា​​បំណែក​ទាំង​នោះ​វ​ា​អាច​​ជា​វត្ថុ​ដែល​ពួ​ក​អ្នក​​នេសាទ​បោះ​ចោល ។

​មុន​នេះ​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​ប្រទះ​​ឃើញ​​ប្រេង​អណ្តែត​លើ​សមុទ្រ​​ តែ​នៅ​ពុំ​ទាន់​​អាច​ច្បាស់​ថា ​​​ប្រេង​នោះ​ចេញ​ពី​យន្តហោះ​ដែល​បាត់​ ឬ​យ៉ាង​ណា​ឡើយ ។ ពួក​អ្នក​​ឯក​ទេស​ពិត​ជា​វិល​ក្បុង​ ព្រោះ​ប៉ុ​ន្មាន​​ថ្ងៃ​ហើយ​គេ​ពុំ​អាច​រក​ឃើញ​​ដាន​ឱ្យ​ប្រាកដប​ប្រជា ​។ ក៏​ប៉ុន្តែ​​​ពួក​អ្នក​​ឯក​ទេស​មិន​ប​ដិ​សេធ​ដែរ​អំពី​លទ្ធ​ភាព​នៃ​ការ​វាយ​​ប្រហារ​​ភេរវ​កម្ម​​មួយ​​ ឬម​ក​ពី​គ្រោះ​​ថ្នាក់​ដ៏សែន​កម្រ​​បំផុត​ណាមួយ ៕