រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី២ មីនា ២០១៤ កន្លងទៅ អ្នកនាងច័ន្ទ សុធារ័ត្ន អតីតតារាបង្ហាញម៉ូដប្រចាំក្រុមសាន់ម៉ូដែល បានរៀបចំកម្មវិធី២ គឺខួបកំណើតកូនស្រីគម្រប់១ខែ និងបើកសម្ពោធភោជនីដ្ឋានមីងហ្គោមីងហ្គោ ដែលមានទីតាំងស្ថិតនៅខាងក្រោយស្ថានទូតរុស្សីរាជធានីភ្នំពេញ ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺអ្នកនាងច័ន្ទ សុធារ័ត្ន បានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយសារតែភោជនីយដ្ឋានដែលជារបស់នាង គឺបានចំណាយអស់ចំនួនកន្លះលានដុល្លារ ទើបបានជាមើលទៅក្នុងបរិវេណមានការរៀបចំក្នុងសភាពទំនើបទាន់សម័យជាមួយភ្លើងពណ៌យ៉ាងស្រស់ប្រណីត ។
អ្នកនាងបាននិយាយថា ស្វាមីនាងគឺជាអាណិកជនខ្មែរ-បារាំង ពួកយើងបានស្រលាញ់ អស់រយៈពេល១ឆ្នាំមកហើយទើបឆ្លងដល់ថ្ងៃរៀបការ ។ ស្វាមីនាងជាមនុស្សចូលចិត្តសិល្បៈ បើទោះជាគាត់មានលុយគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនចៅក៏នាងអាចមានសិទ្ធិប្រឡូកសិល្បៈបានពេញទំហឹងដូចនៅលីវដែរ ។
ចែករំលែកព័តមាននេះ