ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​បឋមសិលា​បណ្ណាល័យ​សម្តេចតេជោ ហ៊ុន សែន សំរោងលើ

10 ឆ្នាំ មុន

​​​ខេត្ត​កណ្តាល ៖ បណ្ណាល័យ​​សម្តេចតេជោ ហ៊ុន សែន សំរោង​លើ​មួយ​​ខ្នង ដែល​ស្ថិតក្នុង​ទីស្នាក់​ការ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ ឃុំ​សំរោង​លើ ស្រុកអង្គ​ស្នួល ​ត្រូវ​បាន​រៀបចំ​​ពិធីបញ្ចុះបឋមសិលា​​ កាលពី​ព្រឹកថ្ងៃទី៣​ មីនា ​២០១៤ ​​ក្រោមការ​អញ្ជើញ​ចូល​រួម​​ពី​លោក​ឌួង ឆាយ​ និង​​លោក​ស្រី ដែលជា​តំណាងឱ្យ​លោកឧញ៉ា ឌួង ងៀប ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​

​​​ខេត្ត​កណ្តាល ៖ បណ្ណាល័យ​​សម្តេចតេជោ ហ៊ុន សែន សំរោង​លើ​មួយ​​ខ្នង ដែល​ស្ថិតក្នុង​ទីស្នាក់​ការ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ ឃុំ​សំរោង​លើ ស្រុកអង្គ​ស្នួល ​ត្រូវ​បាន​រៀបចំ​​ពិធីបញ្ចុះបឋមសិលា​​ កាលពី​ព្រឹកថ្ងៃទី៣​ មីនា ​២០១៤ ​​ក្រោមការ​អញ្ជើញ​ចូល​រួម​​ពី​លោក​ឌួង ឆាយ​ និង​​លោក​ស្រី ដែលជា​តំណាងឱ្យ​លោកឧញ៉ា ឌួង ងៀប ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូល​ដ្ឋាន​ឃុំ​សំរោងលើ និងលោកជំទាវ ដែលត្រូវជា​មាតា​បិតា លោក​វណ្ណា រ័ត្ន អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន​ឃុំសំរោងលើ និង​មាន​ការចូលរួម​ពីក្រុមការងារ​គ្រប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស​ប្រមាណជា​៣០០នាក់ ។

លោក​វណ្ណា រ័ត្ន អនុប្រធាន​ក្រុមការងារ​គណៈ​ពង្រឹងមូលដ្ឋា​នឃុំសំរោងលើ​បានមានប្រសាសន៍​ថា អគារ​បណ្ណាល័យដ៏​ស្រស់​ស្អាត​គឺមាន​គម្រោង​សាងសង់​ឡើងដែល​មាន​បណ្តោយប្រវែង១១.៨ម៉ែត្រ ទទឹង៨.៨ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសីស្រការនាគ ជញ្ជាំង​ឥដ្ឋ បង្អួច​កញ្ចក់ ទ្វារកញ្ចក់ ហើយសាងសង់​ក្នុងកម្ពស់ពីដី៦,៩៣ម៉ែត្រ មានខឿន​កម្ពស់០,៤៥ម៉ែត្រ ជណ្តើរឡើង​បី​កន្លែង មាន​បង្កាន់ដៃ​និងតុជាប់​បង្កាន់ដៃ ដែល​ធ្វើអំពីថ្មម៉ាប និងមាន​បន្ទប់អនាម័យ​នៅខាង​ក្រោយអគារចំនួន២បន្ទប់ថែមទៀត

​ក្នុង​ឱកាសនោះ លោកឌួង ឆាយ ​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃខាងមុន​នេះ មិនយូរប៉ុន្មាន​ ក្រោយការ​បញ្ចុះបឋម​សិលា​សាងសង់​អាគារ​បណ្ណាល័យនេះរួច​ កិច្ចដំណើរការសាងសង់​នឹងត្រូវចាប់ផ្តើមដោយចំណាយ​ថវិកាសាងសង់​ និងសម្ភារ​ប្រមាណជាង២ម៉ឺន​ដុល្លារ​​អាមេ​រិក ហើយ​បណ្ណាល័យ​នេះ​នឹងបម្រើជូន ​និងបង្កើននូវចំណេះវិជ្ជា​ដល់សិស្សានុសិស្ស​ និងប្រជាពលរដ្ឋក្នុងភូមិ-​ឃុំ​សំរោង​លើ​ជាក់ជាមិនខាន និង​ជាក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំសម្រាប់​ថ្ងៃអនាគត ។ ជាមួយគ្នានេះ​ លោកឌួង ឆាយ បានបញ្ជាក់​ថា អគារ​បណ្ណា​ល័យនេះ​មិនមានប្រកាន់និន្នាការនយោបាយ​គណបក្សណានោះទេ ម្នាក់ៗអាចចូលរកឯកសារ​មកសិក្សា​ដោយសេរី​ ហើយ​ទីណាមាន​គណ​បក្សប្រជាជនកម្ពុជា ទីនោះមានការ​អភិវឌ្ឍន៍ ។