ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានី​ភ្នំពេញ​ប្រគល់រថយន្ត​ពន្លត់អគ្គិភ័យ៣គ្រឿង​ ជូនដល់ការិយាល័យ​បង្ការនិងពន្លត់​អគ្គិភ័យនៃ​ស្នងការនគរបាលរាជធានីភ្នំពេញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​នៅសាលារាជធានីភ្នំពេញ​ ​នាម៉ោង៩ព្រឹកថ្ងៃទី១៣​ កុម្ភៈ​ ២០១៤ ​មានរៀបចំពិធីប្រគល់​និងទទួល​រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ​ជូនដល់ការិយាល័យបង្ការ​ និង​ពន្លត់អគ្គិភ័យ​នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ។

ពិធីនេះ ​ប្រព្រឹត្តទៅក្រោម​អធិបតីភាពលោក ប៉ា សុជាតិវង្ស​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុន ​និងអស់លោក ​លោកស្រី ​ជាថ្នាក់ដឹកនំា ​មន្រ្តីរាជការក្រោមឱវាទ​ និង ​ស្នងការ ស្នងការរង​នគរបាល​រាជធានីភ្នំពេញ​ នគរបាលជំនាញ​ជាច្រើនរូបទៀត ។

អំណោយរបស់​សាលារាជធានី​ភ្នំពេញដែលបានមកពីជំនួយរបស់សមាគមបង្ការនិងពន្លត់អគ្គិភ័យរបស់ប្រទេសជប៉ុននាពេលនេះ ​គឺជាការចូលរួមចំណែក​ក្នុងការបង្ការទប់ស្កាត់និងពន្លត់អគ្គិភ័យ​ក្នុងរាជធានី​ភ្នំពេញ ដែលតែងតែកើតឡើងជាញឹកញាប់ ជាពិសេស​នៅក្នុងរដូវក្តៅ​នាពេល​ខាងមុខនេះ ៕ ​​