ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​យុវ​ជន រពឹស​ដៃ​មា្ន​ក់​លួ​ច​​គាស់​ផ្ទះ​​យកទ្រព្យ​ស​ម្បត្តិ​​ប្រ​ជា​ពលរដ្ឋ​​​ពេលយ​ប់

10 ឆ្នាំ មុន

ខេត្ត​​​បាត់​ដំបង​ ៖​ ​យុវ​ជនរ​ពឹស​ដៃ​ម្នាក់​ លួច​​​​គាស់ផ្ទះ​ប្រជាពលរដ្ឋ ​​យកទ្រព្យ​សម្បត្តិ​នៅពេ​លយ​ប់ ​ត្រូវកម្លាំង​នគ​របាល​​អធិកា​រដ្ឋា​ន ស្រុក​សំពៅ​លូ​ន ​​សហ​​ការ​ជា​មួយ​​ សម​ត្ថកិច្ច​​នគរបាល​វរការពារ​​ព្រំដែន​គោក​៨​១៧ ​នៃ​ស្នងកា​រដ្ឋាន​ខេត្ត ចុះ​ឃាត់​ខ្លួ​ន​ កា​ល​ពីវេ​លា​ម៉ោង​​១​និង​៤៥​នាទីរ​សៀល​ថ្ងៃ​ទី​​​២៥​ មករា ២០​១៤ ស្ថិត​នៅ​​ក្នុង​ភូមិ​រស្មី ​ឃុំ​ជ្រៃ​សី​ម៉ា​ ​ស្រុក​សំ​ពៅ​លូន​ ។

លោក​អនុ​សេនី​យ៍ទោ​ ឈិត​ ​សេង​ អធិ​ការ​រង​នគរបាល​ស្រុក​​​សំពៅលូន​ ​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​​យុវជន​​សង្ស័យ​រូប​នេះ ​យោង​តាម​ ពាក្យ​បណ្តឹង​ ​ពី​ជន​រង​គ្រោះ​​ម្នាក់​ឈ្មោះ​យ៉ុត​ ហ៊ាប​ ភេទ​ប្រុស​ ​អាយុ៣​៩ឆ្នាំ អ្នក​បើ​ក​ហាង​លក់​ ទូរ​សព្ទ័​ដៃ រ​ស់​នៅក្នុង​ភូមិ​កើត​ហេតុ បាន​ប្តឹង​ថា​ មាន​ចោរ​​លួច​គាស់​ផ្ទះយកព្រទ្យ សម្បត្តិ​ កាល​ពីយប់រំលង​​អធ្រាត្រ​ឈានចូល ​ថ្ងៃ​ទី២៥ មករា ។​​

ជនសង្ស័យ​​ឃាត់​​ខ្លួន​​ ឈ្មោះ​ឈិន ​ម៉ាប់ ​ភេទ​ប្រុស​ អាយុ​២១ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិឃុំ​ជា​មួយជនរង​គ្រោះ​​ ។ ការ​ឃាត់​ខ្លួន​នេះធ្វើឡើង​ បន្ទាប់ពី​​ជនសង្ស័យ​រូបនេះ បាន​យក​ទូរ​សព្ទ័​​ដែល​​លួច​បា​​ន យ​កទៅ​លក់​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ម្នាក់​ទៀត​ ហើ​យក៏​​ត្រូវ​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​ភ្លាម​ៗ ​និងបន្ត​ម​ក​ ឆែក​ឆេរ ​នៅ​ក្នុង​ផ្ទះ​ របស់​ជន​សង្ស័យ​​រកឃើញ ​វត្ថុតា​ងមា​ន ​កាត​ទូរ​សព្ទ័​ ស៊ីម​កាត​​មួយ​ចំនួ​ន ​និងរួម​ទាំងទូរសព្ទ័​ដៃ ផលិ​តនៅប្រទេ​សចិន​ សេរី​ចម្រុះ ​ជាង៣​​០គ្រឿង ​ដោយ​សរុបជាទឹកប្រាក់ ប្រមាណ​ ជាង១០០០​ដុល្លារ។​

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយ​​ពី​ឃាត់​ខ្លួន​​​​ជ​ន​សង្ស័យ​​​បាន​ឆ្លើយ​សារភា​ព​ពី​កំហុ​សឆ្គងថា ខ្លួ​ន​ពិត​ជាបាន​​ប្រព្តឹត្ត​អំពើ​ល្មើស​​ច្បាប់​មែន ​​និង​រួម​ទាំង​ វត្ថុតាង​ ត្រូវស​មត្ថកិច្ច​ កសាងសំណុំ​រឿង បញ្ជូន​​ទៅស្នងកា​រដ្ឋានន​គរ​​បាល​ខេត្ត ចាត់​ការ​​​តាម​និតិ​វិធី ៕