ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កាឡា​ស្នីកូវ​ អ្នក​បង្កើត​កាំ​ភ្លើង​ AK-47 ដែល​លក់​ដាច់​ជាង​គេ​បំផុត​លើ​ពិភព​លោក​ទទួល​មរណ​ភាព​ហើយ​

10 ឆ្នាំ មុន

លោក​មីខា​អុីល​ កាឡា​ស្នី​កូវ​ អ្នក​ផលិត​កាំ​ភ្លើង​វាយ​លុក​សូវៀត​ធុន AK-47 ដែល​លក់​ដាច់​ជាច្រើន​លាន​ដើម​លើ​ពិភព​លោកនោះ​ បាន​ទទួល​មរណភាព​ហើយ​កាល​ពីថ្ងៃ​ទី​២៣ ធ្នូ ក្នុង​ជន្មា​យុ​៩៤​ឆ្នាំ ។​ ក្នុងសេចក្តី​ប្រកាស​មួយ​ក្រុម​ហ៊ុន​ផលិត​កាំ​ភ្លើង​​កាឡាស្នី​កូវ​ គូស​បញ្ជាក់​ថា​ បិតា​អ្នក​ផលិត​អាវុធ​រុស្ស៊ី​លោក​មីខា​អុីល​ កាឡា​ស្នីកូវ​ ទទួល​មរណភាព​ហើយ​ដោយ​ហៅ​មរណភាព​របស់​លោក​ថា ជា​ការ​

លោក​មីខា​អុីល​ កាឡា​ស្នី​កូវ​ អ្នក​ផលិត​កាំ​ភ្លើង​វាយ​លុក​សូវៀត​ធុន AK-47 ដែល​លក់​ដាច់​ជាច្រើន​លាន​ដើម​លើ​ពិភព​លោកនោះ​ បាន​ទទួល​មរណភាព​ហើយ​កាល​ពីថ្ងៃ​ទី​២៣ ធ្នូ ក្នុង​ជន្មា​យុ​៩៤​ឆ្នាំ ។​ ក្នុងសេចក្តី​ប្រកាស​មួយ​ក្រុម​ហ៊ុន​ផលិត​កាំ​ភ្លើង​​កាឡាស្នី​កូវ​ គូស​បញ្ជាក់​ថា​ បិតា​អ្នក​ផលិត​អាវុធ​រុស្ស៊ី​លោក​មីខា​អុីល​ កាឡា​ស្នីកូវ​ ទទួល​មរណភាព​ហើយ​ដោយ​ហៅ​មរណភាព​របស់​លោក​ថា ជា​ការ​បាត់​បង់​ពុំ​អាច​មាន​អ្វី​មក​ប៉ះ​ប៉ូវ​បាន​ឡើយ ។​

ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លា​ឌីមៀរ ពូទីន​ សម្តែង​នូវការ​ចូលរួម​មរណ​ទុក្ខ​ក្នុង​ទឹក​ចិត្ត​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សាច់​ញាតិ​គ្រួសារ​របស់​បុគ្គល​ដែលបាន​ទទួលជោគ​ជ័យ​ក្នុង​ការ​ផលិត​អាវុធ​ស្វ័យ​ប្រវត្តិ ដែល​ប្រើ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក​ ដែល​កាំ​ភ្លើង​ធុន​នោះ​និយម​ប្រើ​ប្រាស់​ទាំង​ដោយ​កង​ទ័ព​រៀប​រយ​ទាំង​ឡាយ​ ទាំង​ដោយ​ពួក​ឧទ្ទាម ។​លោក​កាឡា​ស្នីកូវ បាន​ទទួល​មរណ​ភាព​ក្រោយ​ពី​លោក​មាន​ជំងឺ​រយៈ​ពេល​យូរ​នៅ​ទីក្រុង​ IJEVSK ទីប្រជុំ​ជន​នៃ​តំបន់​ OUDMOURTIE ចម្ងាយ​១.៣០០​គីឡូ​ម៉ែត្រ​ខាង​កើត​ក្រុង​មូស្គូ ។​
ប្រធាន​តំបន់​ OUDMOURTIE លោក​អាឡិច​សង់​ដ្រ៍​ វុ៉ល​កូវ ថ្លែង​ថា​ អ្នក​ស្នេហា​ជាតិ​ដ៏​ត្រចះ​ត្រចង់​បំផុត​ម្នាក់​របស់​រុស្ស៊ីដែល​បាន​បូជា​ពេញ​មួយ​ជីវិត​របស់​លោក​ដើម្បីមាតុ​ភូមិ​នោះ​បាន​ទទួល​មរណ​ភាព​ហើយ ។​

កើត​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​១៩១៩​ នៅ​ភូមិ​ស៊ី​បេរី​ លោក​កាឡា​ស្នីកូវ​ បាន​ចូល​មន្ទីរពេទ្យ​ជា​ច្រើន​លើក​រយៈ​ពេល​បុ៉ន្មាន​ខែ​ចុង​ក្រោយ​នេះ ។​ កាល​ពី​ខែ​វិច្ឆិកា​ លោក​បាន​ចូល​​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៃ​ក្រុង​ IJEVSK ក្រោយ​លោក​សន្លប់​មិន​ដឹង​ខ្លួន ។ លោក​ទើប​ឈប់​ធ្វើ​ការ​ក្នុងឆ្នាំ​២០១២ មក​ពី​បញ្ហាសុខ​ភាព​ ពិសេស​បញ្ហា​បេះ​ដូង ។​លោក​កាឡា​ស្នី​កូវ​ ជា​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ដែល​គេ​ស្គាល់​ច្បាស់​បំផុត​លើ​ពិភព​លោក​ ហើយ​ជា​មនុស្ស​ទទួល​បាន​គ្រឿង​ឥស្សរ​យ​យស​ច្រើន​បំផុត​ក្នុង​ប្រទេស ។ លោក​តែង​ពោល​ពី​មោទន​ភាព​របស់​លោក​ចំពោះ​អាវុធ​ដែល​លោក​ផលិត​កាល​ពី​ឆ្នាំ​១៩៤៧​ ដែល​មាន​ភាព​ងាយ​ស្រួល​បំផុត​ក្នុង​ការប្រើ​ប្រាស់ ។​

មាន​នៅ​ពាស​ពេញ​លើ​ពិភពលោក​ កាំ​ភ្លើង​ AK-47 បើ​តាម​ការ​វាយ​តម្លៃ​មួយ​ចំនួន​ថា​ អាច​លក់​ចេញ​ដល់​ទៅ​១០០​​លាន​ដើម​ឯ​ណោះ ។​ លោក​កាឡា​ស្នីកូវ​ ចាប់​ផ្តើម​ផលិត​កាំ​ភ្លើង​វាយ​លុក​ AK-47 ក្រោយ​ពី​លោក​ជា​របួស​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ។​ កាំ​ភ្លើង​នោះ​​ក្រោយៗ​មក​ត្រូវ​បាន​ច្នៃទៅ​ជា​ម៉ូដែល​ច្រើន​យ៉ាង​ ។ លោក​កាឡា​ស្នីកូវ​ ពុំ​ប៉ះពាល់​ដាច់​ខាត​ចំពោះ​ប្រាក់​បាន​មក​ពី​ការ​លក់​កាំ​ភ្លើង AK-47 ​ជា​ច្រើន​លាន​ដើម​ ហើយ​ប្រើ​ប្រាស់​ដោយ​កង​ទ័ព​នៃ​ប្រទេស​ជាង​៨០ ។​ កាំ​ភ្លើង​ដ៏​ល្បី​ល្បាញ​នោះ​ផលិត​ដោយ​អតីត​រោង​ចក្រ​ IJMACH ក្នុង​ទីក្រុង​ IJEVSK ៕​