ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ ២នាក់​ ស្រវឹង​ស្រា​ជោក​ជាំ​បើក​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​​ដួល​ខ្លួន​ឯង​ របួស​ធ្ងន់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​ពួក​គេ​ស្រវឹង​ស្រា​ជោក​ជាំ​ ហើយ​ជិះ​ម៉ូតូ​ SL ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1AI-7578​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​មុខ​រោង​ចក្រ​កាត់​ដេរ​ គង់​ ហុង​ ក៏​បាន​រេ​ចង្កូត​ដួល​ច្រងាប់ច្រងិល​ពេល​ផ្លូវ​ រង​របួស​ធ្ងន់​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ ធ្នូ ២០១៣​ ស្ថិត​ក្នុងស​ង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ក្រោយ​កើត​ហេតុ​ ជន​រ​ងគ្រោះ​ត្រូវ​រថ​យន្តសាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​៕