ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ៉ាយ សក្ខណា សម្រក់​ទឹក​ភ្នែក​ក្រោយ​គ្រង​ឈុត​អាពាហ៍​ពិពាហ៍​​តម្លៃ​១​ម៉ឺន​ដុល្លារ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្តី​រំពឹង​ទុក​របស់​មហា​ជន​ទូទៅ​បាន​ស្តែង​ឱ្យ​ឃើញ​ហើយ បន្ទាប់​ពី​តារា​សម្តែង​ និង​ម៉ូដែល​លំដាប់​​ប្រទេស​​នាង សារ៉ាយ សក្ខណា ប្រកាស​​ថា នាង​បាន​កាត់​រ៉ូប​សម្លៀក​​បំពាក់​យ៉ាង​ពិសេស​​ប្រណីត​បំផុត​តម្លៃ​១ម៉ឺន​ ដុល្លារ​ ដែល​រចនាម៉ូដពី​ហាង​កាត់​ដេរ «ប៉ារ៉ាឌី» ។

សក្ខណា​បាន​គ្រង ​រ៉ូ​ប​តម្លៃ​១​ម៉ឺន​ដុល្លារ​មែន នៃ​នាទី​ចុង​ក្រោយ​នៃ​រៀប​ការ​ក្នុង​ពិធី​កាត់​នំ​ដោយ​យប់​ជិត​ម៉ោង​១០​ទៅ​ ហើយ បណ្តា​ភ្ញៀវ​ដែល​ចូលរួម​កក​កុញ

រាជធានីភ្នំពេញ ៖ ក្តី​រំពឹង​ទុក​របស់​មហា​ជន​ទូទៅ​បាន​ស្តែង​ឱ្យ​ឃើញ​ហើយ បន្ទាប់​ពី​តារា​សម្តែង​ និង​ម៉ូដែល​លំដាប់​​ប្រទេស​​នាង សារ៉ាយ សក្ខណា ប្រកាស​​ថា នាង​បាន​កាត់​រ៉ូប​សម្លៀក​​បំពាក់​យ៉ាង​ពិសេស​​ប្រណីត​បំផុត​តម្លៃ​១ម៉ឺន​ ដុល្លារ​ ដែល​រចនាម៉ូដពី​ហាង​កាត់​ដេរ «ប៉ារ៉ាឌី» ។

សក្ខណា​បាន​គ្រង ​រ៉ូ​ប​តម្លៃ​១​ម៉ឺន​ដុល្លារ​មែន នៃ​នាទី​ចុង​ក្រោយ​នៃ​រៀប​ការ​ក្នុង​ពិធី​កាត់​នំ​ដោយ​យប់​ជិត​ម៉ោង​១០​ទៅ​ ហើយ បណ្តា​ភ្ញៀវ​ដែល​ចូលរួម​កក​កុញ​នៅ​ទីនោះ​ម្នាក់​តំអក់​អត់​​ទៅណា​ទេ ព្រោះ​ចង់​ឃើញនាង​នាង​គ្រង​ឈុត​នោះ​តើ​ពិសេស​បែប​ណា ។ បន្ទាប់​ពីនាង​បង្ហាញ​ជា​ផ្លូវ​ការ​មក​ ភ្ញៀវ​នៅទី​នោះ​ម្នាក់ៗ​លាន់​​មាត់​ថា ក្រណាត់​ប៉ាក់​ពណ៌​កាក​អំពៅ ជា​ក្រណាត់​ប៉ាក់​ធម្មតា តែមានតម្លៃ​ខ្លាំង​​លើ​ការ​រចនា​ម៉ូដ និង​​ប៉ាក់​ដិន​ត្បូង​នៅ​លើ​ដង​ខ្លួន​យ៉ាង​ពិសេស​ច្រើន​គ្រាប់ដែល​បង្ហាញ​ពីភាព​អត់​ធ្មត់​ខ្លាំងពី​អ្នក​​ស្ថាបនា ។ គ្រា​នោះ​ម្នាក់ៗ​​នាំ​គ្នា​យក​ម៉ាស៊ីន​ថត​រូប​គ្រប់ៗ​គ្នា​​ប្រដេញ​គ្នា​តាម​ថត​រ៉ូប​​ការ​របស់​នាង​ ឯអ្នក​កាសែត​មក​ពី​គ្រប់​ស្ថាប័ន​​​ក៏​នាំ​គ្នាស្ទុះ​ទៅ​ថង​រ៉ូប​យ៉ាង​ញាប់​ដៃ​​ជើង​យក​មក​ចែក​ជូន​អ្នក​តាមដាន ។

អ្វីកាន់​តែ​ប្លែក សារ៉ាយ សក្ខណា បាន​ស្រក់​ទឹក​ភ្នែក​​សាជា​ថ្មី​ពេល​កំពុង​គ្រង​ឈុត​ដ៏​មាន​តម្លៃ​នោះ​ ដោយ​សារ​ទប់​អារម្មណ៍​មិន​បាន ហើយ​នាង​ថែម​ទាំង​លើក​ដៃ​សំពះ​ក្រាប​ក្បាល​ដល់​ចុង​ជើង​ឪពុក​ម្តាយ​បង្កើត​របស់​នាង ដើម្បី​​សុំ​ខមាទោស​​រាល់​​ការ​ខុស​ឆ្គង​កន្លងមក នៅចំពោះ​មុខភ្ញៀវ​យ៉ាង​ច្រើន​ធ្វើ​ឱ្យ​ម្តាយ​ និង​ឪពុក​នាង​ស្រក់​​ទឹកភ្នែក​​នៅចំពោះ​មុខកូន​ទាំង​២​​ដោយ​មិន​ដឹង​ខ្លួន ។ ទោះ​យ៉ាងណា​បរិយា​កាស​ប្រែ​មក​ល្អ​រីករាយ​ឡើងវិញ ដោយ​​សារតែ​ស្វាមី​​របស់​សក្ខណា​ លោក​មេត្រី សន្យា​ថា ស្រឡាញ់​ពេញ​មួយ​ជីវិត​មិន​ឱ្យ​ភរិយា​ដ៏​ស្រស់​ស្អាត​នេះ​ខក​ចិត្ត​ឡើយ ។