រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ជិះម៉ូតូស្កុបពី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-7946 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលិចគល់ស្ពានអាកាស ៧មករា ស្រាប់តែមានរថយន្តCRV ពណ៌ទឹកប្រាក់ ១គ្រឿង មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរយ៉ាងលឿនមកបុកចំពីក្រោយម៉ូតូពេញទំហឹងតែម្តង ហើយរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ០៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ធ្នូ ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវប៉ូលិសក្រោមស្ពានអាកាស ៧មករា អូសមករក្សាទុកនៅក្រោមស្ពានអាកាស រង់ចាំសាច់ញាតិមកទទួលយកទៅ៕
ចែករំលែកព័តមាននេះ