ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆា​ប​ឆេះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅស្រុក​ថ្ម​គោល​ ខេត្ត​បាត់​ដំបង​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ អគ្គី​ភ័យ​​បាន​ឆាប​ឆេះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​កន្លែង​យីហោ​ តាំង​ចេង​ ស្ថិត​ក្នុង​ភូមិ​អូរ​តា​គី​ ឃុំ​អូរ​តា​គី​ ស្រុ​កថ្ម​គោល​ កា​លពី​វេលា​ម៉ោង​ ៤ទៀប​ភ្លឺ​ ចូល​ថ្ងៃទី​០៦​ ធ្នូ​ ២០១៣​ ឆេះ​ម៉ាស៊ីន​ស្រូវ​ និង​ស្រូវ​មួយ​ចំនួន​ ហើយ​ភ្លាមៗ សមត្ថ​កិច្ច​មូល​ដ្ឋាន​ និង​សមត្ថ​កិច្ច​ខាង​អគ្គី​ភ័យ​ បាន​ចេញ​អន្តរា​គមន៍​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ ២គ្រឿង​ បាញ់​ទឹក​ពន្លត់​ ខណៈ​ដែល​ភ្លើង​ក៏​បាន​ថម​ថយ​បន្តិ​ច​ម្តង​ៗ។

បើ​តាម​ស្រ្តី​ម្នាក់​ដែល​ជា​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ បាន​​ឲ្យ​ដឹង​ថា​ អគ្គី​ភ័យ​នេះ បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​។ គេ​នៅ​ពុំ​ទាន់ដឹង​ថា​ ទំហំ​នៃ​​ការ​ខូច​ខាត​មាន​ប៉ុន្មាន​នៅ​ឡើយ​ទេ​៕