ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០១៤ ​កម្ពុជានឹងបើកឲ្យមាន​ការស្មុំកូនចិញ្ចឹម​ពីកម្ពុជា​ឡើងវិញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា លោក នឹម ថូត បានមានប្រសាសន៏ពន្យល់ថា ការផ្អាកការស្មុំកូនចិញ្ចឹមពីកម្ពុជាចាប់តំាង​ពីច្បាប់ស្មុំកូនត្រូវបានអនុម័តកាលពីឆ្នាំ២០០៩នោះ គឺដើម្បីទុកពេលឲ្យមានការរៀបចំក្របខណ្ឌលិខិតបទដ្ឋាន យន្តការចំាបាច់ និងបណ្តុះបណ្តាលអ្នកពាក់ព័ន្ឋនានា ក្នុងំណង​ការពារកុមារកំព្រាកម្ពុជាពីការជួញដូរ ។

​រាជធានីភ្នំពេញ​៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​ អតីតយុទ្ឋជន ​និងយុវនីតិសម្បទា​ លោក នឹម ថូត បានមានប្រសាសន៏ពន្យល់ថា ​ការផ្អាកការ​ស្មុំកូន​ចិញ្ចឹមពីកម្ពុជា​ចាប់តំាង​ពីច្បាប់​ស្មុំកូនត្រូវបានអនុម័តកាលពីឆ្នាំ២០០៩នោះ​ គឺដើម្បីទុកពេលឲ្យ​មានការរៀបចំ​ក្របខណ្ឌលិខិត​បទដ្ឋានគតិយុត្តិ​ យន្តការចំាបាច់ និងបណ្តុះបណ្តាល​អ្នកពាក់ព័ន្ឋនានា ក្នុងបំណង​ការពារកុមារកំព្រា​កម្ពុជាពីការជួញដូរ ។

យ៉ាងណា​ក៏ដោយលោក​រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច​បានបញ្ជាក់ឲ្យដឹងដែរថា​ នៅឆ្នាំ២០១៤ខាងមុខនេះ ​កម្ពុជានឹងបើកឲ្យ​មានការស្មុំកូន​យកទៅចិញ្ចឹមឡើងវិញ។

ថ្លែងនៅ​ក្រៅ​កិច្ច​ប្រជុំពិគ្រោះ​​យោបល់​ថ្នាក់ជាតិ​ស្តីពីការ​ស្មុំ​កូនពី​កម្ពុជា​ និង ការស្មុំកូនអន្តរប្រទេស​ និងនា​ព្រឹក​ថ្ងៃទី​០៤ ​ធ្នូ​ ២០១៣​ នៅ​សណ្ឋាគារ សាន់វ៉េ ​រាជធានីភ្នំពេញ លោក នឹម ថូត​ បានឲ្យដឹងដែរថា​ ចាប់តំាងពីឆ្នាំ ១៩៨៧​ រហូតមកដល់ឆ្នាំ២០០៩​ កុមារកំព្រាជាង៣៨០០នាក់​ ដែលជនបរទេស​បានសុំយកទៅចិញ្ចឹម​ ​ហើយពួកគេទំាងនោះ មានវាសនាល្អ ​បានរៀនសូត្រ ​ចេះភាសាគេ ​ហើយឪពុកម្តាយក្មេង​ទំាងនោះ ខ្លះបាននំាពួកគេមកលេង​ស្រុកខ្មែរនោះថែមទៀត ។

បើតាមលោក​រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​ នឹម ថូត ​បានបញ្ជាក់ទៀតថា ​ការស្មុំកូននេះ​ អ​នុញ្ញាតបានលក្ខខ័ណ្ឌទី១ ​ទាល់តែអ្នកសុំនោះ​មានលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយមានអាយុលើសកូន២២​ ឆ្នាំ ហើយអ្នកនៅលីវមិនឲ្យនោះទេ ​។ លក្ខខ័ណ្ឌទី២ ​មើលលើសេដ្ឋកិច្ចគ្រួសារថា​ តើចំណូលរបស់គេមួយឆ្នាំប៉ុន្មាន​ និងទី៣ ​មើលចិត្តសាស្រ្ត​តើអ្នកនឹងស្រឡាញ់ក្មេងឬអត់ ។ ទី៤ សួរអ្នកជិតខាងថា ​អ្នកនេះមានចរិតកាចឃោរឃៅ ឬក៏អត់ ហើយមួយទៀតមើល​នៅកន្លែងការងារ ថាតើអ្នកស្មុំកូននោះ​មានការងារត្រឹម​ត្រូវអត់ អាចចិញ្ចឹមក្មេងបានឬមិនបាន​ ហើយក៏មើលលិខិតថ្កោលទោស ​ហើយការស្មុំកូននេះ ​ក៏ត្រូវតែមានការយល់ព្រមពីអាជ្ញាធរស្មុំកូនអន្តរប្រទេស​ផងដែរ ។

បើតាម ​លោក នឹម ថូត​ ប្រទេសដែលស្មុំកូន​ពីកម្ពុជាច្រើនជាងគេ​ គឺអ៊ីតាលី​ អាមេរិក ​បារាំង ​និងប្រទេសអង់គ្លេស ៕