ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​​ម្នាក់​តាម​ដីកា​របស់​​សាលា​ដំបូង​ខេត្ត​​កណ្តាល

10 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​បុរស​ម្នាក់​ត្រូវបាននគរបាល​ប៉ុស្តិ៍​ព្រែកហូរ​ចាប់ខ្លួន​​កាលពីវេលាម៉ោង៤​រសៀល​ថ្ងៃទី​៣ ធ្នូ ២០១៣ ស្ថិត​នៅ​ចំណុច​ភូមិ​​ព្រែកហូរ សង្កាត់ព្រែកហូរ ក្រុង​តាខ្មៅ បន្ទាប់ពី​មាន​ដីកា​​បង្គាប់​ស្វែងរក​ចាប់​ខ្លួន​លេខ ៧០៤ ដបចខ ចុះ​ថ្ងៃទី​៤ វិច្ឆិកា ២០១៣ របស់​សាលា​ដំបូងខេត្ត​កណ្តាល ដែលពាក់ព័ន្ធពីបទ​ជួញដូរ​នូវ​សាធាតុ​ញៀន ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ដែលត្រូវចាប់ខ្លួន​ឈ្មោះ​ហេង វាសនា អាយុ​៣១​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែក ក្រុងតាខ្មៅ ។ នៅ​ពេល​ចាប់ខ្លួន នគរបាល​បានធ្វើការ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំញៀនម៉ាទឹកកកដែល​លាក់​ទុកក្នុងទុយោ​ជ័រ​ចំនួន​២ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បានបញ្ជូនមក​អធិការ​ដ្ឋាន​នគរបាល​​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​​ចាត់ការ​បន្ត​តាមនីតិ​វិធី​ច្បាប់ ។