ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ផឹក​ស៊ី​ស្រវឹង​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ត្រូវ​រថ​យន្ត​បុក​ពី​ក្រោយ​របួស​ធ្ងន់​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ផឹក​ស៊ី​ស្រវឹង​មក​ពី​ដាក់​មង​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ត្រូវ​រថ​យន្ត​បុក​ពី​ក្រោយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​រថ​យន្ត​បង្ក​បាន​រត់​គេច​បាត់​ស្រមោល​ ដែល​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​៧ ​និង ​៣០​នាទី ​យប់​ថ្ងៃទី​២៦ ​វិច្ឆិកា ​២០១៣ ​នៅ​ចំណុច​ស្ពាន​ក្នុង​ភូមិ​រហាល ​ឃុំ​រហាល ​ស្រុក​ព្រះ​នេត្រ​ព្រះ។​

លោក​វរ​សេនីយ៍​ត្រី​ ស៊ិន ​រ៉ាស៊ី មេ​បញ្ជា​ការក​ង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រះ​នេត្រ​ព្រះ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មិន​ស្គាល់​ឈ្មោះ​ទេ ​មាន​អាយុ​ប្រមាណ ​៣៥​ឆ្នាំ ​រស់​នៅ​ភូមិ​រហាល​ ឃុំ​រហាល ​ស្រុក​ព្រះ​នេត្រ​ព្រះ ​រង​របួស​ធ្ងន់​។

លោក​បានប​ន្ត​ថា ​បើ​តាម​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅពេល​គ្រោះ​ថ្នាក់​កើត​ឡើង ​គឺ​ជន​រង​គ្រោះ​ទំនង​ស្រវឹង​ស្រា​ហើយ​ជិះ​ម៉ូតូ​ធុន​សេ​១០០​ ស៊េរី​ចាស់ ​ពណ៌​ក្រហម ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បំណង​ទៅ​ផ្ទះ ​​ជិះ​រេ​ពេញ​ផ្លូវ​ ក៏​ត្រូវ​រថ​យន្ត​ធុន​កាម​រី ​ដែល​បើក​ស្រប​ទិស​គ្នា​បុក​ពី​ក្រោយ​បណ្តាល​ឲ្យ​ដួល​របួស​ធ្ងន់ ​ចំណែក​​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​ក្រោយ ​ហើយ​រថ​យន្ត​បាន​បើក​គេច​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើត​ហេតុ ​ជន​រង​គ្រោះ​ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នង​ការ​នគរ​បាល​ខេត្ត ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ព្រះ​នេត្រ​ព្រះ ​ចំណែក​រថ​យន្ត​បង្ក​កំពុង​ស្រាវ​ជ្រាវ​រក​ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់៕​