ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាយ​ឡេន​ឌ័រ​ម្ចាស់​ស្រវឹង​ស្រា​ជោក​បើក​បុក​ម៉ូតូ​ ២គ្រឿង​ ស្លា.ប់​១​ របួស​១​ នៅ​ខាង​លិច​អាកាស​យា​នដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បានស្លា.ប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​ ចំណែក​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាង​ដំណំ​ ខណៈ​ដែល​រថ​យន្ត​ហាយ​ឡេន​ឌ័រ​ ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ 8588​ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​​​ខាង​លិច​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ ២គ្រឿង​​ ចំ​ពី​មុខ​ពេញ​ទំហឹង​ ដែល​បើក​បញ្រ្ចាស​ទិស​គ្នា​នៅ​ចិញ្ចើម​ផ្លូវ​​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បានស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​ ចំណែក​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាង​ដំណំ​ ខណៈ​ដែល​រថ​យន្ត​ហាយ​ឡេន​ឌ័រ​ ១គ្រឿង​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ 8588​ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​​​ខាង​លិច​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ ២គ្រឿង​​ ចំ​ពី​មុខ​ពេញ​ទំហឹង​ ដែល​បើក​បញ្រ្ចាស​ទិស​គ្នា​នៅ​ចិញ្ចើម​ផ្លូវ​​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ១៥នាទី យប់​ថ្ងៃទី​២៥​ វិច្ឆិកា​ ២០១៣​ នៅ​ចំណុច​មុខ​វត្ត​សុភា​ឃួន​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ទី១​ ឈ្មោះ​ ឯម​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៣១​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជិះ​ម៉ូតូ​ឌ្រីម​C125​ ស៊េរី​ឆ្នាំ​២០០៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1M-9210​ (ស្លាប់​​ភ្លាមៗ​ នៅ​នឹង​កន្លែង​)។ ទី២ ឈ្មោះ​ ចន្ទ​ រិទ្ធី​ ភេទប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខ​របរ​រត់​ឌុប​ ស្នាក់​នៅ​ម្តុំ​វត្ត​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AH-​4569​ របួស​យ៉ាង​ដំណំ​ ចំណែក​ម៉ូតូ​គាប​ជាប់​ក្រោម​រថ​យន្ត​អូស​ជាង​ ២០០​ម៉ែត្រ​ ពី​កន្លែង​កើត​ហេតុ​។

ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ឃាត់​បាន​រ​ថ​យ​ន្ត​បង្ក​ និង​អ្នក​បើក​បរ​ស្រវឹង​ស្រា​​ជោក​ជាំ​និយាយ​អត់​ដឹង​អី​ ទៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕