ខេត្តកំពត ៖ ស្ត្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាត ដោយខឹងប្រុសស្នេហ៍សុំបែកផ្លូវ ក្រោយពីប្រុសស្នេហ៍នោះដឹងថា នាងធ្លាប់មានប្តីមិនទាន់ស្របច្បាប់ម្តងរួចទៅហើយ ហើយភា្លមៗស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រួចផុតពីគ្រោះថ្នាក់ ។ លុះក្រោយមកស្រាប់តែនាងដោះសារ៉ូមចេញ រត់មកលោតសម្លាប់ខ្លួន ក្នុងទឹកព្រែកកំពង់បាយទល់មុខមន្ទីរពេទ្យ តែត្រូវបានមិត្តភក្តិជួយសង្គ្រោះទាន់។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ វិច្ឆិកា ២០១៣ ។
បើតាមមន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតនេះ ឈ្មោះ ស្រីម៉ៅ អាយុ២៥ឆ្នាំ បម្រើការហាងខារ៉ាអូខេនៅក្នុងក្រុងកំពត ស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។




ចែករំលែកព័តមាននេះ