ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ដួល​នៅ​លើ​សួន​ច្បារ​ខាង​លិច​វិមាន​ឯក​រាជ្យ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរសម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ដួល​ស្តូក​ស្តឹង​នៅ​មុខ​ព្រះ​ឆាយាល័ក្ខណ៍ព្រះ​មហា​ក្សត្រ​​ សម្តេច​ព្រះ​នរោត្តម​ សីហមុនី​ ស្ថិត​នៅ​លើ​សួន​ច្បារ​ខាង​លិច​វិមាន​ឯក​រាជ្យ​​​ ស្ថិត​ក្នុង​​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​​ម៉ោង​​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៣ នេះ​ដោយ​មិន​ដឹង​ថា​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ឡើយ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាង​លើ​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សាន់​យ៉ាន់​សេ​១២៥ មក​ដល់​មុខ​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​ក៏​បាន​ឈប់​ម៉ូតូ​ថ្វាយ​បង្គំ​ ហើយ​ក្រោយ​ពី​ថ្វាយ​បង្គំ​រួច​ហើយ ស្រាប់​តែ​ដេក​ដួល​សន្លប់​តែ​ម្តង​មិន​ដឹង​ថា បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ច្បាស់​លាស់​ឡើយ​ ។ ក្រោយ​ពី​ឃើញ​ហេតុ​ការណ៍​នេះ សមត្ថ​កិច្ច​នគរ​បាល​ចរាចរន៍​ និង​នគរ​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី​១​បាន​ទំនាក់​ទំនង​ទៅ​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ទី​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី១​។

ជុំ​វិញ​បញ្ហា​នេះ មិន​ទាន់​មាន​ប្រភព​ច្បាស់​ការ​អាច​បញ្ជាក់​បាន​ថា គាត់​មាន​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ ដោយ​សារ​គាត់​គ្មាន​ប័ណ្ណ​សម្គាល់​ខ្លួន​។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ក៏​ជា​ការ​អំពាវ​នាវ​មួយ​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​មាន​សមា​ជិក​ដូច​ភិន​ភាគ​ខាង​លើ​នេះ​សូម​ជួយ​ទៅ​ពិនិត្យ​មើល​គាត់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​៕