ខេត្តបន្ទាយមានជ័យ ៖ សពស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញក្នុងព្រៃនៅម៉ោងជាង៤រសៀលថ្ងៃទី០៣ វិច្ឆិកា ២០១៣ នៅចំណុច ភូមិទំនប់ ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើតាមប្តីស្រ្តីរងគ្រោះដែលមិនទាន់បា្រប់ពីអត្តសញ្ញាណបានបា្រប់ឲ្យដឹងថា ស្រ្តីដែលស្លាប់នេះ បានបា្រប់ខ្លួនថាទៅទិញត្រីយកមកលក់ តំាងពីជាង១០ថ្ងៃមុនម្ល៉េះ ហើយក៏បាត់ដំណឹងតំាងពីពេលនោះមក រហូតដល់ប្រទះឃើញសពនៅថ្ងៃអាទិត្យនេះ ។
នៅពេលនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ ហើយក៏មិនទាន់ដឹងថា ជាករណីឃាតកម្ម ឬយ៉ាងណានោះនៅឡើយទេ ៕



ចែករំលែកព័តមាននេះ