ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​CRV ម្ចាស់​ស្រវឹង​ស្រា​ជោក​បើក​បុក​​​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​បាក់​ ២​ដើម​​ និង​រនាំង​ដែក​ ៥ផ្ទាំង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​ទ្រូង​ផ្លូវ​ ២ដើម​ និង​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ ៥ផ្ទាំង​ បាន​បាក់​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​CRV ១គ្រឿង​ ពណ៌​សម្បក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 2E-1556 បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ បាន​បើក​បុករះ ​កាល​ពី​វេលា​ម៉ោង​ ​១១​ និង​ ៤០​នាទី យប់​ថ្ងៃទី​២៨​ តុលា​ ២០១៣​ នៅ​ចំណុច​​​​មុខ​ការ​ដ្ឋាន​សំណង់​ប៊ូ​យ៉ុង​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ គេ​បាន​ឃើញ​រថ​យន្ត​CRV ១គ្រឿង​ ធ្វើ​ដំ​ណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​​​ការ​ដ្ឋាន​សំណង់​ប៊ូ​យ៉ុង​ រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​ទ្រូង​ផ្លូវ ​បណ្តាល​ឲ្យ​បាក់​ ១ដើម។ ​

បន្ទាប់​មក​ ​រថ​យន្ត​បង្ក​បាន​ព្យា​យាម​បើក​រត់​ ក៏​ជ្រុល​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូវ​ផ្លូ​វបាក់​អស់​ ៥ផ្ទាំងទៀ​ត​ ព្រម​ទាំង​ជ្រុល​ល្បឿន​ហួស​ទៅ​​បុក​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិស​ដៅ​ទ្រូង​ផ្លូវ ​១ដើម​ ថែម​ទៀត​ បណ្តាល​ឲ្យ​រថ​យន្ត​បង្ក​បែក​កង់​ បាក់​កាង​មុខ​ ហើយ​នៅ​តែ​ព្យា​យា​មបើក​រត់​រហូត​ដល់​ផ្សារ​ទឹក​ថ្លា​ ទើប​សមត្ថ​កិច្ច​​​ឃាត់​ចាប់​​បាន​​ទាំង​រថ​យន្ត​ និង​អ្នក​បើក​បរ។

ក្រោយ​ចាប់​រថ​យន្ត​បង្ក​បាន​ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ និង​នាំយក​រថ​យន្ត​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕