ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​បាន​ហើយ​ ព្រះ​មិន​ជួយ​ ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​បុក​ដើម​ឈើ​ សមត្ថ​កិច្ច​ចាប់​បាន​ម្នាក់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​​ម្នាក់ក្នុង​ចំណោម​២​នាក់​​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​២ តុលា ២០១៣ នៅចំណុច​ស្តុប​ទួល​គោក​ បន្ទាប់​ពី​ពួកគេធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​ពី​នារី​ម្នាក់បាន​សម្រេច​​នៅ​ចំណុច​មុ​ខ​វិទ្យា​ស្ថាន​ស៊ីតិច​ ផ្លូវ​លេខ​២៥៩ កែង​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ​ហើយ​ជិះម៉ូតូ​​រត់​គេច​ខ្លួនទៅ​បុក​ដើម​ឈើ​​។

ជន​សង្ស័យ​ដែល​ចាប់ខ្លួន​បាន​ឈ្មោះ​សោ តារា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​វត្ត​នាគ​វ័ន​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ផ្លូវ​រទេះ​ភ្លើង​ ចំណែក​នារី​​រង​គ្រោះ​ឈ្មោះ​មាន ស្រីនោ អាយុ​២៣​ឆ្នាំ​ ជាបុគ្គ​លិក​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ រស់​នៅ​ផុ្ទះ​លេខ​N៦ ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ខណៈនារី​រង​គ្រោះកំពុង​អង្គុយ​លើម៉ូតូនិយាយ​គ្នា​លេង​ជាមួយមិត្ត​ភក្តិ​​ ស្រាប់​តែ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥​ មួយ​​គ្រឿង​ អត់​ស្លាក​លេខ​មក​ក្បែរ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​របស់​នាង​ រួច​រត់​គេច​ខ្លួន​ ខណៈ​នោះ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ និង​ស្រែក​ចោរៗឮដល់​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក​ក៏​បាន​ដេញ​តាម​ចាប់​ជន​សង្ស័យរហូត​​មក​ដល់​ចំណុច​ស្តុប​ទួល​គោក​ស្ទះ​ចរាចរណ៍ពេក ជន​សង្ស័យ​ក៏​បើក​ឡើង​​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដើម​ឈើ​បណ្តាល​ឱ្យដួលម៉ូតូ ក៏​ទុក​ម៉ូតូ​ចោល​រួច​នាំ​គ្នារត់​គេច​ខ្លួន​ តែ​ត្រូវ​សមត្ថ​កិច្ច​ដេញចាប់បាន​ម្នាក់​តែម្តង​។

ក្នុង​កាបូបដែល​ជនសង្ស័យ​ឆក់​នោះ​មាន​លុយ​ចំនួន​១៥៨ដុល្លារ និង​ទូរ​ស័ព្ទ​ដៃ​ម៉ាក​ណូគៀ១​គ្រឿង​៕