ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជន​ជាតិ​ជប៉ុន​ដែល​ត្រូវ​ចោរ​ប្រដាប់​អាវុធ​បា.ញ់​​បាក់​ភ្លៅ​នៅខាង​ត្បូង​ផ្សារ​ចាស់​យប់​មិញនេះ​បាន​ធូរ​ស្រាល​ហើយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ជិះម៉ូតូ​ធ្វើ​ សកម្ម​ភាព​​​ឆក់​កាបូប​ និង​បា.ញ់ បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាង​ឆ្វេង កាល​ពី​យប់​មិញ​នេះ បានធូរ​ស្រាល​ហើយ កំពុង​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

គួរ​រំលឹក​ថា កាល​ពីម៉ោង​៨​យប់​ថ្ងៃទី​២៨ កញ្ញា ២០១៣ ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​ជន​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ជិះម៉ូតូ​ធ្វើ​ សកម្ម​ភាព​​​ឆក់​កាបូប​ និង​បាញ់ បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាង​ឆ្វេង កាល​ពី​យប់​មិញ​នេះ បានធូរ​ស្រាល​ហើយ កំពុង​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

គួរ​រំលឹក​ថា កាល​ពីម៉ោង​៨​យប់​ថ្ងៃទី​២៨ កញ្ញា ២០១៣ ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​ជន​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប និង​បាញ់​បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាង​ឆ្វេង​នៅចំណុច​​ផ្លូវ​កែង​លេខ​១៣ និង​១១០ (ខាង​ត្បូង​ផ្សារ​ចាស់) ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ​។

ស្ត្រីរង​គ្រោះ​ជាជ​នជាតិ​​ជប៉ុនដែល​​រងគ្រោះក្នុង​​អំពើប្លន់​ក​ណ្តាល​មហា​ជននេះ​ត្រូវបាន​​គេស្គាល់​​ឈ្មោះ SAKIKOTAKAYANACI អាយុ​៣៣ឆ្នាំ លិខិតឆ្លង​ដែនលេខ​ TK ៩៧២៨៨៧៦  ជាអ្នក​ទេស​ចរ ​ស្នាក់នៅ​សណ្ឋាគារ​ប៉ាស៊ីហ្វិក ស្ថិតសង្កាត់​ផ្សារថ្មី២ ខណ្ឌដូន​ពេញ ជនរងគ្រោះ​មកទស្សនា​ចរនៅ​កម្ពុជា ចំនួន​៥ថ្ងៃ ហើយនៅថ្ងៃទី១ ស្ត្រីរងគ្រោះ​ត្រូវគ្រាប់​តែម្តង។

ស្ត្រីរងគ្រោះ​បាន​ប្រាប់​​​សមត្ថកិច្ចថា នៅមុន​ពេលកើត​ហេតុ​ស្ត្រី​​រងគ្រោះ និងប្អូនស្រី​បាននាំគ្នាដើរ​ចេញពីក្នុង​ផ្សាររាត្រី ក្រោយ​ពី​នាំ​គ្នា​មើល​ការលក់​ទំនិញនៅ​ទីនោះ ខណៈ​ពេលដើរ​មកដល់​ចំណុចកើត​ហេតុខាង​លើ ស្រាប់តែ​មាន​ជនសង្ស័យ២​នាក់ ជិះ​ម៉ូតូម៉ាក​សេ១២៥ ពណ៌​ខ្មៅ ធ្វើសកម្មភាព​ឆក់យក​កាបូបរបស់​គាត់ និងបាញ់មួយគ្រាប់ បណ្តាលឲ្យត្រូវ​ចំភ្លៅខាង​ឆ្វេង។ សាក្សី​ម្នាក់​បាន​និយាយ​ឲ្យ​សមត្ថកិច្ចដឹង​ថា ខណៈ​ជនសង្ស័យ​ឆក់កាបូបនោះ​ស្រ្តីរងគ្រោះ​បានព្យាយាម​ប្រទាញ​ប្រទង់​គ្នាជាមួយ​ក្រុម​ជនសង្ស័យ ហើយ​ជនសង្ស័យម្នាក់បាន​ដកកាំភ្លើងខ្លីបាញ់​មួយគ្រាប់ត្រូវចំភ្លៅ​ខាងឆ្វេង បណ្តាលឲ្យជន​រងគ្រោះដេក​ដួលលើថ្នល់ បន្ទាប់មក​ជន​សង្ស័យ​ក៏ជិះម៉ូតូ​គេចខ្លួនតាម​ផ្លូវលេខ១១០ ឆ្ពោះទៅទិស​ខាងលិចបាត់​ទៅ។

សមត្ថកិច្ចបាន​ឲ្យដឹង​​ទៀត​ថា នៅកន្លែកើត​ហេតុសមត្ថកិច្ច​រកឃើញសំបកគ្រាប់​មួយ ជាប្រភេទកា៥៤ ហើយស្ត្រីរង​គ្រោះត្រូវ​ចំភ្លៅ​ខាង​ឆ្វេងគ្រាប់បៀម​ ប៉ុន្តែគ្រូពេទ្យ​បានវះយក​ក្បាល​ចេញដោយ​សុវត្ថិភាព​មិនបណ្តាល​ឲ្យចំឆ្អឹង​នោះទេ។ ពេល​នេះ​សមត្ថ​កិច្ច​ជំនាញ​បាន​កំណត់មុខ​សញ្ញាជន​ដល់ និងកំពុងធ្វើការ​ស្រាវជ្រាវ​ឈានទៅចាប់​ខ្លួនជន​សង្ស័យ។

មន្ត្រីសាលា​ខណ្ឌដូនពេញ​មួយរូ​បបាននិយាយ​ថា នៅក្នុងរ​យៈពេលថ្មីៗ​នេះ សកម្មភាព​ប្លន់ និងឆក់​ ដោយ​ប្រដាប់​អាវុធ ហាក់​បី​ដូចជា កំរើក​ឡើង​វិញ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ ទាំង​នគរបាល និង​អាវុធហត្ថ បាន​និង​កំពុង​ធ្វើការ​តាម​ដាន យ៉ាង​យក​ចិត្តទុក​ដាក់ និង​ស្រាវជ្រាវ​ករណីទាំង​នេះផង​ដែរ៕