ខេត្តសៀមរាប ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន ពីព្រោះតែស្រឡាញ់នារីម្នាក់ដែលធ្វើការជាមួយគ្នា ហើយនាងបែរជាសុំ បែក ។ ដោយការបរាជ័យនឹងស្នេហា បុរសរូបនេះស្រាប់តែគិតខ្លីែលងចង់រស់ ហើយចេញពីផ្ទះទាំងយប់ទៅចង.កសម្លាប់ខ្លួនលើដើមទឹកដោះដែលនៅកៀនផ្ទះដោយគ្មាននរណាម្នាក់ដឹងឡើយ ។ លុះក្រោយមកដោយមានបងប្អូនដើរទៅផ្សារឃើញ ក៏ស្រែកឆោឡោឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២០ កញ្ញា ទៅធ្វើការត្រួតពិនិត្យភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
តាមប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញប្រាប់ថា ពេលគាត់ដើរទៅផ្សារដើមក្រឡាញ់ដូចសព្វដង ស្រាប់តែប្រទះឃើញបុរសរូបនេះចង.កសម្លាប់ខ្លួននៅនឹងដើមទឹកដោះ ក៏ស្រែកហៅបងប្អូនរស់នៅជិតនោះឱ្យមកមើលក្រែងមានអ្នកស្គាល់ និងប្រាប់ដល់សមត្ថកិច្ចភ្លាមៗដែរ ។ បើតាមស្ត្រីឈ្មោះ វ៉ែន សុភ័ណ្ឌ អាយុ៣៦ឆ្នាំ ដែលអះអាងថាជាសង្សារនិងជាបុគ្គលិកភោជនីយដ្ឋានក្រុងអង្គរ ស្នាក់នៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ និយាយថា ពួកនាងទើបតែស្រឡាញ់គ្នាបាន២ខែប៉ុណ្ណោះមកដល់ថ្ងៃកើតហេតុ ។
ស្ត្រីរូបនេះបន្តថា ដោយសារតែបុរសជាសង្សារនេះបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះច្រើនលើកច្រើនសា ហើយដឹងថាមិនអាចរស់នៅជាមួយគ្នាបាន នាងក៏សម្រេចចិត្តសុំបែកគ្នាវិញ ព្រោះបើបន្តជីវិតស្នេហាបែបនេះនឹងមិនមានអនាគតឡើយ ។ បុរសដែលចង.កឈ្មោះ ឡី សុភាន់ អាយុ២៨ឆ្នាំ ក៏ជាបុគ្គលិកភោជនីយដ្ឋានក្រុងអង្គរដែរ និងរស់នៅក្នុងភូមិសរសៃពោង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
មូលហេតុដែលចង.កសម្លាប់ខ្លួននេះ ពីព្រោះតែការសុំបែកពីសំណាក់ស្ត្រីជាសង្សារនេះឯង ។តាមប្រភពពីនគរបាលប៉ុស្តិ៍គោកចកប្រាប់ថា បុរសដែលចង.កសម្លាប់ខ្លួននេះ គឺបានធ្វើកោសល្យវិច័យរួចរាល់ហើយ ទើបប្រគល់សពឱ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះគេពិតជាចង.កធ្វើអត្តឃាតមែន ៕
ចែករំលែកព័តមាននេះ