ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរស្រី​ជំនាញ​លូក​ហោប៉ៅសម្រក់​ទឹក​ភ្នែក​ខណៈ​ពេល​ជាប់​ខ្នោះ

11 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ស្រ្តី​វ័យកណ្តាល​ម្នាក់​​​ដែល​តែង​តែ​ធ្វើ​សកម្មភាព​​លូក​ហោ​ប៉ៅ​ប្រជា​ពល​រដ្ឋ​​​​​តាម​ទី​សាធារណៈ​បាន​ត្រូវ​​​ក្រុម​​អាជីវ​ករ​ផ្សារ​​​ឃ្លាំង​លើ ​ក្រុង​​ព្រះសីហនុ ឃាត់​ខ្លួន​​​​បញ្ជូន​ទៅ​​​​ឱ្យ​ប៉ូលិស​​​ កាលពី​​​វេលា​ម៉ោង​​​៨​និង​៥០នាទី​ព្រឹក​​ថ្ងៃទី​​​៨ កញ្ញា ​​​​​​​បន្ទាប់​ពី​ស្ត្រី​រូប​នេះ​ធ្វើ​សកម្ម​ភាព​​​​លូក​ហោ​ប៉ៅ​​​​​ប្រជា​ពលរដ្ឋ​​​​ក្នុង​​​ផ្សារ​ឃ្លាំង​​លើ​​ស្ថិត​​​ក្នុង​ភូមិ​​​​​១ សង្កាត់​​​លេខ​១ ​​ក្រុង​ព្រះសីហនុ​ ។​​

លោកវរសេនីយ៍​ត្រី​​​ ​ភុល ​​ភ័ស្តា ​​អធិការ​នគរ​បាល​​​​​​ក្រុង​​ព្រះ​សីហនុ​​​បាន​​​ឱ្យ​ដឹ​ង​ថា​ នៅ​​ថ្ងៃទី​៨ កញ្ញា ​​​​​វេលា​មោ៉ង​​​​៨​និង​៥០នាទី​ព្រឹក​​​​​ នៅ​​ក្នុង​ផ្សារ​​​​ឃ្លាំង​លើ​​ ​មានករណី​​​​លួចលុយ​​​របស់​​ឈ្មោះ ​​លី​ គឹម​ស៊ាង ​​​​​​អាយុ​​៦០​ឆ្នាំ​ ​​​មាន​ទីលំ​នៅ​​​​​ក្រុម​ទី​១០ ​ភូមិ​​១ សង្កាត់​​លេខ​១ ក្រុង​ព្រះ​សីហនុ ​។

ជន​សង្ស័យ​​​ឈ្មោះ​ ញែ៉ត ងែ៉ត  ​​​ភេទ​ស្រី ​​​​អាយុ​​២៣​ឆ្នាំ​ ​​​​​​​​​ស្នាក់​នៅ​ក្រុមទី​​១ សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ​ ​​បាន​ធ្វើ​​​​សកម្ម​ភាព​​​​លួច​លុយ​​​របស់​ជន​​​​រងគ្រោះ​​​ដែល​ទុក​​​ក្នុង​ហោ​បៅ​​​​អាវ​​​ចំនួន​១១០​ដុល្លារ​ និង​​​​៥០.០០០​រៀល ​​​​​ក្នុង​ខណៈ​​​​ពេល​ជន​​​​​​រង​គ្រោះ​​​ដើរ​​ចូល​​​​​ទៅ​ក្នុង​ផ្សារ​​​​ឃ្លាំង​​លើ​​​រក​ទិញ​​​ចេក​ថ្វាយ​​​លោក​យាយ​ម៉ៅ តែ​ដោយជន​​​​​រង​គ្រោះ​​​​ដឹ​ង​ទាន់​ក៏​​ស្រែក​ឆោ​ឡោ​​​ឡើង​ ហើយ​​​​​ចាប់​បាន​​​​ជន​សង្ស័យ​​​តែ​ម្តង ។​​​ជន​សង្ស័យ​​​​ត្រូវ​​​បាន​​​នគរ​បាល​​​កសាង​សំណុំ​រឿង​​​​បញ្ជូន​ទៅ​កាន់​សាលា​​ដំបូង​ខេត្ត ​​៕