ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សិស្ស​កិន​ក្មេង​ស្រី​ជិះ​កង់​បែក​ក្បាល​ស្លា.ប់​រួច​ប្រុង​រត់​គេច​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​សិស្ស​ម៉ាក​សាំង​យ៉ុង​ ពណ៌ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2O-2685 បាន​បើក​បុក​ក្មេងស្រី​ជិះ​កង់​ អាយុ​៨​ឆ្នាំ​ម្នាក់​ រួច​កិន​ស្លា.ប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពហុ​ព្យាបាល​​វិសាល​សុខ​ ចំណែក​អ្នក​បើកបរ​ត្រូវ​ប្រជា​ពល​​រដ្ឋ​ចាប់​បាន​នៅ​ពេល​បម្រុង​រត់​គេច​ ។​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ដឹក​សិស្ស​ម៉ាក​សាំង​យ៉ុង​ ពណ៌ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2O-2685 បាន​បើក​បុក​ក្មេងស្រី​ជិះ​កង់​ អាយុ​៨​ឆ្នាំ​ម្នាក់​ រួច​កិន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពហុ​ព្យាបាល​​វិសាល​សុខ​ ចំណែក​អ្នក​បើកបរ​ត្រូវ​ប្រជា​ពល​​រដ្ឋ​ចាប់​បាន​នៅ​ពេល​បម្រុង​រត់​គេច​ ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃទី​៥​ កញ្ញា​ នៅតាម​ផ្លូវ​លេខ​៣២៤​ ក្នុង​ភូមិ​ទី​៨​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក ។​ ក្មេង​ស្រីដែល​រថយន្ត​កិន​ស្លាប់​ឈ្មោះ​ ផន​ នីកា អាយុ​៨​ឆ្នាំ​ ជា​សិស្ស​មាន​លំនៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ត្រូវ​រថយន្ត​កិន​ចំ​ក្បាល​ខ្ទាត​ឈាម​ពេញ​ផ្លូវ​ ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​ដែល​បញ្ជូន​ទៅ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ។​ ចំណែក​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ ទៀប​ សុភា ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​លំនៅ​ផ្ទះ​លេខ​៣០​ ផ្លូវ​លេខ​៣៤៤​ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក ។​

សាក្សី​និយាយ​ថា​ មុន​ពេល​កើត​​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​កង់​ពី​សាលា​រៀន​ក្នុង​គោល​បំណង​ត្រឡប់​ទៅ​​ផ្ទះ​វិញ ​។​ ពេល​នៅ​សល់​ប្រមាណ​៥០​ម៉ែត្រ​ទៀត​ដល់​ផ្ទះ​ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​​មួយ​គ្រឿង​ជា​រថយន្ត​ដឹក​សិស្ស​បើក​បរ​តាម​ផ្លូវ​លេខ​៣២៤​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ស្រប​ទិស​ជាមួយ​កង់ បាន​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​កង់​ដួល​ បណ្តាល​ឱ្យ​ក្មេង​ស្រី​​ខ្ទាត​ចូល​កង់​ក្រោយ​រថយន្ត​កិន​រង​របួស​ធ្ងន់ ។​

ពេល​នោះ​អ្នក​បើក​បរ​បាន​ឈប់​រថយន្ត​ចុះ​រត់​គេច​ តែ​ត្រូវ​ប្រជាពល​រដ្ឋ​នាំគ្នា​ចាប់​បាន ​រួច​នគរបាល​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក​​ភ្លាមៗ​ ខ្លាច​មាន​ការ​វាយ​ដំ​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​ ។​ ក្មេង​ស្រី​ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ​ តែ​គ្រូ​ពេទ្យ​អះ​អាង​ថា​ ស្លាប់​បាត់​ទៅ​ហើយ​ទើប​យក​ត្រឡប់​ទៅ​លំនៅ​ឋានវិញ​ ក្រោម​សម្រែក​ទួញ​យំ​ពី​ម្តាយ​ដែល​ស្តាយ​ស្រណោះ​កូន​ស្រី​ជាទីស្រឡាញ់​ ។​រថយន្ត​រួម​ទាំង​កង់​ និង​អ្នក​បើក​បរ​​នគរបាល​បញ្ជូន​ទៅ​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕​