ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីព្រះសង្ឃជួលឱ្យគេចុះបារស្មៅក្នុងស្រះទឹកមុខវត្ត ប្រទះឃើញឆ្អឹងជើងមនុស្សមួយកំណាត់នៅក្នុងខោពណ៌ខ្មៅ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ កញ្ញា ២០១៣ នៅមុខវត្តក្តីត្នោតហៅវត្តថ្មស ស្ថិតក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ក្រោយពីមានរឿងនេះកើតឡើង ប្រជាពលរដ្ឋបានមកចោមរោមមើលអ៊ូអរ ហើយភ្លាមនោះក៏មានស្ត្រីម្នាក់អះអាងថា ជាឆ្អឹងជើងកូនប្រុសរបស់គាត់ដែលបាត់ខ្លួនជាង៣ឆ្នាំ ដោយគាត់សម្គាល់ឃើញខ្សែក្រវាត់នៅជាប់នឹងខោដែលគាត់ធ្លាប់ផ្លាស់ប្តូរឱ្យកូន ។
ស្ត្រីរូបនេះត្រូវបានគេស្គាល់ឈ្មោះ គីវ គឹមយាង អាយុ៥២ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំណែកកូនប្រុសដែលបាត់ខ្លួនឈ្មោះសែម សុជាតិ អាយុ២៣ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ៕
ចែករំលែកព័តមាននេះ