ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជើង​ឆើត​ចង់​ហ៊ឺហា​តែគ្មាន​លុយ​ម្នាក់​​​ត្រូវ​បាន​ប៉េអឹម​បញ្ជូន​មក​កាន់​តុលា​ការ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីជើង​ឆើត​ចង់​ហ៊ឺហា​តែគ្មាន​លុយ​ម្នាក់​​​ត្រូវ​បាន​ប៉េអឹម​បញ្ជូន​មក​កាន់​តុលា​ការ​ ដើម្បី​ឱ្យ​ព្រះ​រាជអាជ្ញា​ធ្វើការដាក់​បន្ទុក​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១ កញ្ញា ២០១៣ បន្ទាប់​ពី​ឃាត់​ខ្លួន​​រយៈ​ពេល​២​ថ្ងៃ ពី​បទ​ឆបោក​ដែល​នារី​នេះ​ទិញ​រថយន្ត​ទំនើប​ជិះ​ តែ​មិន​​ព្រម​​ប្រគល់​​ប្រាក់​ឱ្យ​ទៅ​ម្ចាស់​​រថយន្ត ។

រាជធានីភ្នំពេញ ៖ ស្ត្រីជើង​ឆើត​ចង់​ហ៊ឺហា​តែគ្មាន​លុយ​ម្នាក់​​​ត្រូវ​បាន​ប៉េអឹម​បញ្ជូន​មក​កាន់​តុលា​ការ​ ដើម្បី​ឱ្យ​ព្រះ​រាជអាជ្ញា​ធ្វើការដាក់​បន្ទុក​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១ កញ្ញា ២០១៣ បន្ទាប់​ពី​ឃាត់​ខ្លួន​​រយៈ​ពេល​២​ថ្ងៃ ពី​បទ​ឆបោក​ដែល​នារី​នេះ​ទិញ​រថយន្ត​ទំនើប​ជិះ​ តែ​មិន​​ព្រម​​ប្រគល់​​ប្រាក់​ឱ្យ​ទៅ​ម្ចាស់​​រថយន្ត ។

ស្ត្រី​ម្នាក់​នេះ​ឈ្មោះ​ចូវ មុំ អាយុ​​៤៥​ឆ្នាំ ត្រូវបាន​គេដឹង​ថា ជាអ្នក​រក​ស៊ី​លក់​ដូរ​ ​ស្នាក់​នៅ​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២៥១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ត្រូវបានឃាត់​ខ្លួន​ដោយ​មន្ត្រី​កង​រាជអាវុធហត្ថ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃទីបញ្ជាការ​រាជធានី​ភ្នំពេញ ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ​ហៃ កន អាយុ​៣៣ឆ្នាំ ជាអ្នក​រក​ស៊ី​លក់​ដូរ ផ្ទះ​លេខ​៤៤៥ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

​មន្ត្រី​កង​រាជអាវុធហត្ថ​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃទីបញ្ជាការ​រាជធានី​ភ្នំពេញបានឱ្យដឹងថា យោង​តាម​ពាក្យ​បណ្តឹងរបស់​​បុរស​ឈ្មោះ​ហៃ​ កន ចោទ​ប្រកាន់​ថា ស្ត្រី​ឈ្មោះ​​ចូវ មុំ បាន​ទិញរថយន្តម៉ាក​​ឡិចស៊ីស RX470 ពណ៌បៃតង ពីគាត់​ក្នុង​តម្លៃ​២២.០០០​ដុល្លារ ហើយ​ស្ត្រី​ឈ្មោះ​ចូវ មុំ នេះ មិន​មាន​ប្រាក់​ប្រគល់​​​ជូន​នោះ​ទេ ដោយ​សុំ​ដាក់​​ប្លង់​ដី​ធានា​ ហើយ​ថា មួយ​សប្តាហ៍​នឹង​ប្រគល់​​លុយ​គ្រប់​ជូន​ម្ចាស់​​រថយន្ត​។

ពេល​ធ្វើ​កិច្ច​សន្យា​ចប់​សព្វ​​​គ្រប់​អស់​ហើយ រថយន្ត​ឡិចស៊ីស RX470 ក៏​ត្រូវបាន​ទៅ​លើ​ដៃស្ត្រី​ឈ្មោះ​ចូវ មុំ ឯ​ប្លង់​ដី​​ក៏​​បាន​ទៅ​លើ​ដៃ​​ឈ្មោះ​ហៃ​ កន… លុះ​មួយសប្តាហ៍​ក្រោយ​មក ស្រាប់តែ​មិន​ឃើញស្ត្រី​ឈ្មោះ​ចូវ មុំ យក​​លុយ​មក​​សង​ថ្លៃ​រថយន្ត​ធ្វើ​ឱ្យ​ឈ្មោះ​ហៃ​ កន ដែល​ជា​​អ្នក​លក់​រថយន្ត​មាន​​ការ​ព្រួយ​បារម្ភ​ដោយ​​​ចាំបាត់ ចាំបាត់ ពីព្រោះ​ថា លើស​ពេល​ជា​ច្រើនខែ​នៅ​តែ​មិន​​ឃើញ​ស្ត្រី​ឈ្មោះ​ចូវ មុំ មក​សង​ប្រាក់​ទៀត​ ក្នុង​នាម​ជា​ម្ចាស់​​រថយន្ត​ក៏ដាក់​ពាក្យ​បណ្តឹង​ទៅ​ទីបញ្ជាការ​​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ ហើយ​ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធហត្ថ​ស្រាវជ្រាវ​ស្វែង​រក​ឈ្មោះ​នេះ​ជារៀង​រហូត​ គិត​មកដល់​ពេល​នេះ ​​ជាង​៩​ខែ​ហើយ​ ។

ការ​ព្យា​យាម​របស់​មន្ត្រី​កង​រាជអាវុធហត្ថ​ក៏​បាន​ហៅ​ឈ្មោះចូវ មុំ ឱ្យ​ចូល​បំភ្លឺ​បាន​ដូច​បំណង​ រួច​ហើយ​ក៏ធ្វើ​ការ​ឃាត់​ខ្លួនពី​បទ​ឆបោក​​ដោយសារ​តែ​ទិញ​រថយន្ត​គេ​មិន​ព្រម​ប្រគល់​ប្រាក់​ ហើយ​ប្លង់​ដី​គឺ​ជា​ប្លង់​ក្លែង​ក្លាយ​ទៀត ដូច្នេះ​មាន​ន័យថា ស្ត្រី​រូប​នេះ​ឆបោក​​ម្ចាស់​រថយន្ត​ឈ្មោះ​ហៃ កន តែ​ម្តង ៕