ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​​​ស្ត្រី​អាជីវករ​លក់​មាស​នៅ​ផ្សារបាន​លុង​ត្រូវចោរលួចបាត់

12 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖​ ​​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីមសង់​ ធុន​សេ​១០០ ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១២ អត់​ស្លាក​លេខ​​​ ជាកម្ម​សិទ្ធិ​របស់​គ្រួសារ​ស្ត្រី​ជា​អាជីវករលក់​មាស​នៅ​ផ្សារ​បាន​លុង​ និង​ប្តី​ត្រូវ​គេ​ស្គាល់​ថា ជាបុគ្គលិក​ស្ថានីយទូរ​ទស្សន៍បាយ័នត្រូវ​ចោរ​លួច​យក​ទៅ​បាត់ដោយ​សុវត្ថិភាព

ខេត្ត​រតន​គិរី​ ៖​ ​​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីមសង់​ ធុន​សេ​១០០ ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០១២ អត់​ស្លាក​លេខ​​​ ជាកម្ម​សិទ្ធិ​របស់​គ្រួសារ​ស្ត្រី​ជា​អាជីវករលក់​មាស​នៅ​ផ្សារ​បាន​លុង​ និង​ប្តី​ត្រូវ​គេ​ស្គាល់​ថា ជាបុគ្គលិក​ស្ថានីយទូរ​ទស្សន៍បាយ័នត្រូវ​ចោរ​លួច​យក​ទៅ​បាត់ដោយ​សុវត្ថិភាព​ ខណៈ​ទុក​នៅ​មុខ​ផ្ទះ​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ និង២០​នាទី​រសៀល ថ្ងៃ​ទី​១ កញ្ញា ២០១៣ នៅ​ក្នុង​ទី​ប្រជុំជន​ក្រុង​បាន​លុង​។

ស្ត្រី​ជា​អាជីវករ​លក់​មាស​រូប​នេះ​មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​ទេ ចំណែក​ប្តី​ឈ្មោះ​សុខ គឹមសន ជាបុគ្គលិក​ស្ថានីយទូរ​ទស្សន៍បាយ័ន រស់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ។ បច្ចុប្បន្ន​​ប៉ូលិស​ក្រុង​បាន​លុង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​ដើម្បី​តាម​ប្រម៉ាញ់​ជន​សង្ស័យ​យក​មក​ផ្តន្ទា​ទោស​។

​​លោក​សុខ គឹមសន បាន​បញ្ជាក់​ឱ្យដឹង​ថា គ្រួសារ​របស់លោកធ្លាប់​ត្រូវ​ចោរ​ប្លន់​ទាំង​ថ្ងៃ​ម្តង​រួច​មក​ហើយ​កាល​ពី​អំឡុងឆ្នាំ​២០១២ ដោយ​យក​ទ្រព្យ​សម្បត្តិ​អស់​ជាង​១០០​តម្លឹង តែ​រហូត​មក​ដល់​ពេល​នេះ​ជន​សង្ស័យ​នៅ​មិន​ទាន់​ចាប់បាន​នៅ​ឡើយ​ទេ៕