ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​​ធ្វើ​ដូច​ម្តេច​​ដើម្បី​បំ​បាត់​​ក្លិន​​មាត់​ ?

11 ឆ្នាំ មុន

មាត់​មាន​ក្លិន​អាច​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​មួយ​សម្រាប់​មនុស្សគ្រប់​រូប ​ហើយ​អ្វី​ដែល​សំ​ខាន់​នោះ​ វា​អាច​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទ​នា​មាន​អា​រម្មណ៍​មិន​ល្អ​ ។ មនុស្ស​ច្រើន​ណាស់​ដែល​មិន​បាន​ដឹង​ថា មាត់​របស់​ខ្លួន​​មាន​ក្លិន​ស្អុយ​ខណៈ​ក្លិន​នេះ​ផ្លាស់​ប្តូរ​ដោយ​អា​ស្រ័យ​លើ​ប្រ​ភព​បង្ក​ ។

មាត់​មាន​ក្លិន​អាច​ជា​រឿង​គួរ​ឱ្យ​ខ្មាស​អៀន​មួយ​សម្រាប់​មនុស្សគ្រប់​រូប ​ហើយ​អ្វី​ដែល​សំ​ខាន់​នោះ​ វា​អាច​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទ​នា​មាន​អា​រម្មណ៍​មិន​ល្អ​ ។ មនុស្ស​ច្រើន​ណាស់​ដែល​មិន​បាន​ដឹង​ថា មាត់​របស់​ខ្លួន​​មាន​ក្លិន​ស្អុយ​ខណៈ​ក្លិន​នេះ​ផ្លាស់​ប្តូរ​ដោយ​អា​ស្រ័យ​លើ​ប្រ​ភព​បង្ក​  ។

*តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បណ្តាល​ឱ្យ​មាត់​មាន​ក្លិន​ស្អុយ ?
កត្តា​សំ​ខាន់​ៗ​រួម​មាន ៖

១- អា​ហារ ៖ វត្ត​មាន​កម្ទេច​​​អា​ហារ​ដែល​នៅ​ជុំ​វិញ​ធ្មេញ​អាច​បង្កើន​បរិ​មាណ​បាក់​តេរី​ហើយ​​​​បន្ទាប់​មក​ វា​ក៏​បណ្តាល​ឱ្យ​មាន​ក្លិន​ស្អុយ ។ ការ​ទទួល​ទាន​អា​ហារ​មួយ​ចំ​នួន​ដូច​ជា ខ្ទឹម​បា​រាំង  មើម​ខ្ទឹម​ស​ បន្លែ​និង​គ្រឿង​ផ្សំ​ដទៃ​ទៀត​ក៏​អាច​បណ្តាល​ឱ្យ​មាត់​និង​ដង្ហើម​មាន​ក្លិន​ស្អុយ​បាន​ដែរ ។

២- ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់ ៖ ពិត​ណាស់​ ការ​ជក់​បា​រី​ធ្វើ​ឱ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ ។ អ្នក​ជក់​បា​រី​ប្រ​ឈម​ខ្ពស់​នឹង​ជំ​ងឺ​អញ្ចាញ​​ធ្មេញ​​ដែល​ជា​ប្រ​ភព​នាំ​ឱ្យ​មាត់​មាន​ក្លិន​មិន​ល្អ​​ ។

៣- អនា​ម័យ​ធ្មេញ​មិន​បាន​ល្អ ៖ ប្រ​សិន​ជា​អ្នក​មិន​បាន​ដុស​សម្អាត​​ធេ្មញ​ដោយ​ច្រាស និង​ខ្សែ​ទៀង​ទាត់​រាល់​ថ្ងៃ​ទេ​នោះ ចំណែក​តូច​ៗ​ដែល​ជា​កាក់​សំ​ណល់​អា​ហារ​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​មាត់​របស់​អ្នក​ ។ យូរ​ៗទៅ កាក​សំ​ណល់​ទាំង​អស់​នេះ​នឹង​ពូន​ផ្តុំ​ទៅ​ជា​កំណក​ដុំ​កំបោររឹង​​ ។ ដុំ​កំ​បោរ​នេះ​ដែល​គ្រូ​ពេទ្យ​ជំ​នាញ​អះ​អាង​ថា បណ្តាល​ឱ្យ​រលាក​អញ្ចាញ​និង​មាត់​មាន​ក្លិន ។ ដោយ​ឡែក​ ផ្នែក​គ្រើម​លើ​ផ្ទៃ​រាប​អណ្តាត​ក៏​អាច​ចាប់​យក​ពពួក​បាក់​តេរី​និង​បង្កើត​ឱ្យ​មាន​ក្លិន​ផងដែរ ។

៤- មាត់​ស្ងួត ៖ ទឹក​មាត់​ក្រៅ​ពី​ជួយ​រំ​លាយ​អា​ហារ​ វា​ក៏​នៅ​ជួយ​លាងសម្អាត​​​មាត់​និង​បោស​សម្អាត​កម្ទេច​​​អា​ហារ​ពី​មាត់​ផង​ដែរ ។ លក្ខខណ្ឌ​មាត់​ស្ងួត​ដែល​គេ​ហៅ​ថា Xerostomia អាច​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​មិន​ល្អ​ ។ ចូរ​ព្យា​យាម​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន​(៧-៨​កែវ​ក្នុង​មួយ​ថ្ងៃ) ។ ជា​ទូ​ទៅ​ មាត់​មនុស្ស​ស្ងួត​អំ​ឡុង​ពេល​ដេក​លក់​ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​មនុស្ស​ភ្ញាក់​ពី​ដំ​ណេក​ពេល​ព្រឹក​ មាត់​មាន​ក្លិន​ស្អុយដែរ ។ ចំណែក​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​មួយ​ចំ​នួន​អាច​បណ្តាល​ឱ្យ​មាត់​មាន​សភាព​ស្ងួត​ផងដែរ ។

៥- មាន​រោគ​ឆ្លង​ក្នុង​មាត់ ៖ ក្លិនមាត់​​អាច​បណ្តាល​​មក​ពី​របួស​ដោយ​សារ​ការ​វះ​កាត់​ក្នុង​នោះ​មាន​ដូច​ជា ការ​ដក​ធ្មេញ  ជំ​ងឺ​ពុក​ធ្មេញ  រលាក​មាត់​ និង​ជំ​ងឺ​អញ្ចាញ ។
៦- ការរលាក​ច្រមុះ​បំពង់​កនិង​លក្ខខណ្ឌ​ជំ​ងឺ​ផ្សេង​ៗ ៖ ការ​រលាកច្រ​មុះ ក្តោង​ច្រ​មុះ​ឬ​បំ​ពង់​ក​រ៉ាំ​រ៉ៃ​ក៏​អាច​បណ្តាល​ឱ្យ​ខ្យល់​ដង្ហើម​មាន​ក្លិន​មិន​ល្អ​ផងដែរ ។

*តើ​គេ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​កាត់​បន្ថយ​ឬ​ទប់​ស្កាត់​ខ្យល់​ដង្ហើម​មិន​ល្អ​នេះ​ ?
១- ដុស​​សម្អាត​​​ធ្មេញ​រៀង​រាល់​ពេល​ទទួល​ទាន​រួច ៈ ចូរ​ដុស​សម្អាត​​​ធ្មេញ​ជា​មួយ​នឹង​ថ្នាំ​ដែល​មាន​សារ​​ធាតុ​ហ្វ្លរ៉ៃ ( Fluoride)ខ្ពស់​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ថ្ងៃ​​ ជា​ពិ​សេស​បន្ទាប់​ពី​ទទួល​ទាន​បាយ​រួច ។ ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​សារ​ធាតុ​ប្រ​ឆាំង​បាក់​តេរី​ត្រូវ​បាន​អ្នក​ជំ​នាញ​អះអាង​ថា មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បំ​បាត់​ក្លិន​មាត់ ។

២- ចូរ​ដុស​សម្អាត​​​ធ្មេញ​ដោយ​ប្រើ​ខ្សែ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ ៖ ការប្រើ​ខ្សែ​​​អាច​ជួយ​សម្អាត​កម្ទេច​​​អា​ហារ​ដែល​នៅ​តាម​ចន្លោះ​ធ្មេញ​ជា​ទី​ដែល​ច្រាស​មិន​អាច​ចូល​ទៅ​ដល់ ។​

៣- ដុស​សម្អាត​​អណ្តាត ៖ អណ្តាត​ជា​កន្លែង​ដែល​​បាក់​តេរី​តោង​ជាប់ ។ ដូច្នេះ ការ​ដុស​សម្អាត​​វា​ដោយ​ប្រ​ុង​ប្រ​យ័ត្ន​អាចជួយ​កាត់​បន្ថយ​ក្លិន​មាត់ ។

៤-ចៀស​​វាង​កុំ​ឱ្យ​មាត់​មាន​សភាព​ស្ងួត ៖ គួររក្សា​ឱ្យ​មាត់​មាន​សំ​ណើម​ជា​និច្ច​និង​ផឹក​ទឹក​ឱ្យ​​បាន​​​ច្រើន​ ។ ចៀស​​វាង​ការ​ជក់​បា​រី  ផឹក​កា​ហ្វេ ភេសជ្ជៈ​កំប៉ុង​ដែល​អាច​បណ្តាល​ឱ្យ​មាត់​កាន់​តែ​ស្ងួត​ជាង​មុន ។ ការ​ទំ​ពា​ស្ករ​កៅ​ស៊ូ​ឬ​ជញ្ជក់​ស្ករ​គ្រាប់​អាច​ជំ​រុញ​ឱ្យ​ទឹក​មាត់​ចេញ​ច្រើន ។

៥- គួរ​ផ្លាស់​ប្តូរ​ច្រាស​ដុស​ធ្មេញ​ថ្មី​ក្នុង​ពេល​កំណត់​ណា​មួយ ៖ អ្នក​គួរ​តែ​ប្តូ​រ​​ច្រាស​ចេញ​ នៅ​ពេល​​សរ​សៃរបស់​វា​​រេច​ឬ​វៀច​ ។ ការ​ផ្លាស់ប្តូរ​គួរ​ធ្វើ​រៀង​រាល់​៣-៤​ខែ​ម្តង ។ ចូរ​ជ្រើស​រើស​យក​ច្រាស​ថ្មី​ដែល​មាន​សរសៃ​ទន់ ។ ៦- គួរ​ទៅ​ជួប​ពេទ្យ​ធ្មេញ​ម្តង​ឬ​២​ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ទទួល​​ការ​ពិនិត្យ​ឬ​សម្អាត​​ ៕