ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រពឹស​ដៃ​​ឆក់​ខ្សែ​.ក​​​ក្មេង​​​​ស្រី​​​ត្រូវ​​​សន្តិសុខ​ផ្សារ​​​​លើ​​ធំថ្មី​​​​ឃាត់​ខ្លួន​​

11 ឆ្នាំ មុន

ខេត្ត​​​សៀម​រាប​​ ៖ ស្ត្រី​​​ម្នាក់​​​​​​ត្រូវ​​សន្តិ​សុខ​ផ្សារ​លើ​​​ធំ​ថ្មី​​​​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​​​បន្ទាប់​ពី​​​​​ឆក់​ខ្សែ.​ក​​​​​ក្មេង​​​ស្រី​​អាយុ​​​ទើប​តែ​​២​ឆ្នាំ​​​​ម្នាក់​​ដែល​​ម្តាយ​​​យក​មក​ជាមួយ កាល​​ពី​​វេលា​​ម៉ោង​​៩​​និង​៣០​នាទី​​​ព្រឹក​ ថ្ងៃ​​ទី​២៣​ សីហា​ ​នៅ​​​ជិត​បន្ទប់​ទឹក​​ក្នុង​ផ្សារ​​លើ​ធំ​ថ្មី​ ស្ថិត​​នៅ​​ក្នុង​ភូមិ​​ដក​​ពោធិ៍​​ សង្កាត់​ស្ល​ក្រាម​​ ក្រុង​សៀម​រាប ។ ​

​តាម​ប្រភព​​ពី​ស្ត្រី​ចំណាស់​​​​ម្នាក់​​​ឈ្មោះ តាប់​ ពីង​​ អាយុ​​៥០​ឆ្នាំ​​ រស់​នៅ​ភូមិ​​ត្រពាំង​រ៉ុន សង្កាត់​​អំ​ពិល ក្រុង​សៀម​រាប​​ បាន​ឱ្យ​ដឹង​ថា​​ មុន​ដំបូង​គាត់​បាន​ឃើញ​ស្ត្រី​ម្នាក់​នេះ​​​ឆក់​​យក​ខ្សែ​.ក​​​​ពីចៅ​ស្រី​នោះ ​​​ហើយ​​គាត់​​​​ក៏ចាប់​ដៃ​ជាប់​​ រួច​​ហៅ​​សន្តិ​សុខ​​ដែល​នៅ​​ជិត​នោះ​​​ឱ្យ​មក​នាំ​យក​ស្ត្រី​នេះ​​ទៅ​ប្រគល់​ឱ្យ​​សមត្ថ​កិច្ច​​នគរបាល​​សណ្តាប់​ធ្នាប់​​ដែល​ប្រចាំ​ការ​​​នៅ​មុខ​​​ផ្សារ​​​លើ​ធំ​ថ្មី ។

​មន្ត្រី​​នគរបាល​​​​​បាន​​​​ឱ្យ​​​ដឹង​ថា ស្ត្រី​ជាប់​ចោទ​​ឈ្មោះ សៀង សុភាព អាយុ​​៤៨ ​មុខ​របរ​​​​មិន​​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀម​រាប ។ រី​ឯ​ក្មេង​ស្រី​តូច​រង​​គ្រោះ​​ឈ្មោះ​​​​ លី ធារី មាន​​​អាយុ​២ឆ្នាំ បាន​​មក​ផ្សារ​ជាមួយ​ម្តាយ​​ ឈ្មោះ ​ហន ប៉ន អាយុ​​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​​ត្រពាំង​រ៉ុន សង្កាត់​អំពិល ក្រុង​សៀម​រាប ។​​សមត្ថ​កិច្ច​​នគរ​បាល​​សណ្តាប់​ធ្នាប់​​ប្រចាំ​ការ​​​នៅ​​ផ្សារ​លើ​ធំ​ថ្មី​​​បាន​ប្រាប់​ថា ស្ត្រី​​ដែល​​ជា​ជន​សង្ស័យ​​ឈ្មោះ សៀង សុភាព​ នេះ​ មាន​​​គ្នា​​២​ទៅ​៣​​នាក់​ ហើយ​ជាមុខ​សញ្ញា​ចាស់ ។ ​

ចំណែក​​​​ឯ​ខ្សែ.ក​ដែល​​ឆក់​​​បាន​​​​សម្រេច​​​នេះ​​​​ គឺ​​ស្ត្រី​​​ជន​​​​សង្ស័យ​​​ក៏​បាន​​​ប្រគល់​​​ទៅ​​ឱ្យ​គ្នា​​គេ រួច​គេច​ខ្លួន​បាត់ ។ ​ពេល​នេះ​សមត្ថ​កិច្ច​បាន​បញ្ជូន​​ស្ត្រី​​​រូប​នេះ​​​​ទៅ​កាន់​អធិការ​ដ្ឋាន​​​ក្រុង​​​​​ជា​បន្ត ដើម្បី​​ចាត់​ការ​​​តាម​  នីតិវិធី​បន្ត​​និង​​ស្វែង​រក​ចាប់​ខ្លួន​​បក្ខ​ពួក​​​​​ ៕